អត្ថន័យ​សញ្ញា​លេខគុណ​ (x) ​ក្នុង​អាល់ប៊ុម​ ២x៥ របស់ SWSB (វីដេអូ)

  • 2017-06-22 06:51:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​អាល់ប៊ុម​ ២x៥ របស់ Smallworld Smallband បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​ អ្នក​គាំទ្រ​ប្រាកដ​ជា​បាន​ឃើញ​សញ្ញា​លេខ (x) ​ក្នុង​អាល់ប៊ុម​នេះ​ហើយ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ដឹង​​ពី​អត្ថន័យ​និង​មួយ​ចំនួន​​ក៏​មិន​ទាន់​ដឹង។

តាម​ដាន​ទាំង​អស់​គ្នា​ថា​សញ្ញា​នេះ​មាន​ន័យ​បែប​ណា៖

នៅ​ក្នុង​សញ្ញា​លេខ​គុណ​ (X) នេះ​​មាន​រូប​តំណាង​ចំនួន​៥​គឺ រូប​សី​ដក់ រូប​ថ្នាក់​ទី​១២ រូប​ជក់​ រូប​ឯក​សណ្ឋាន​តៃក្វាន់ដូ និង រូប​បេះ​ដូង។

១. សី​ដក់៖ តំណាង​ឲ្យ​មេ​ក្រុម​គឺ រៀម សុខភិរម្យ លោក​បាន​ចាប់​អាជីព​​ជា​កីឡាករ​សីដក់​​ជម្រើស​ជាតិ​រយៈពេល​ប្រមាណ​ជា​១០​ឆ្នាំ​មក​ហើយ។

២. ថ្នាក់​ទី​១២៖ តំណាង​ឲ្យ​សមាជិក​ក្មេង​បំផុត​ប្រចាំ​ក្រុម​គឺ ម៉ម ពេជ្ជរិទ្ធ ព្រោះ​ពេល​នេះ​គេ​កំពុង​សិក្សា​ថ្នាក់​ទី​១២​នៅ​ វិទ្យាល័យ​សន្ធរមុខ។

៣. រូប​ជក់៖ គឺ​សំដៅ​ទៅ​ដល់​​តារា​ចម្រៀង​ស្រី​ប្រចាំ​ក្រុម​ រិទ្ធី​ លំអរកេសរ សព្វ​ថ្ងៃ​នាង​ជា​អ្នក​រចនា​រូបភាពឯករាជ្យ ដែល​បញ្ចប់​ការ​សិក្សា​មក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​និង​វិចិត្រ​សិល្បៈ។

រូបផ្ដល់ឲ្យ

៤. ឯក​សណ្ឋាន​តៃក្វាន់ដូ៖តំណាង​ឲ្យ​ប្រុស​ស្អាត​ប្រចាំ​ក្រុម​ ដេវិដ សុភីរ៉ុង ​ដែល​ជា​អ្នក​លេង​ស្គរ​ដ៏​ឆ្នើម​ប្រចាំ ក្រុម​ចម្រៀង​ Smallworld Smallband តែ​ការងារ​ស្នូល​របស់​លោក​គឺ ជម្រើស​ជាតិ​តៃក្វាន់​ដូ។

៥. បេះ​ដូង៖ តំណាង​ឲ្យ​ក្ដី​ស្រលាញ់​ទាំង​អស់​ដែល​ទទួល​បាន​សម្រាប់​ការ​ធ្វើ​ដំណើរ​ក្នុង​ការ​ផលិត​អាល់ប៊ុម​របស់​ពួក​គេ ដែល​ទទួល​បាន​ពី ក្រុម​គ្រួសារ មិត្តភ័ក្ដិ និង​អ្នក​គាំទ្រ៕ ​​​​​​​​​​​​​​​

អត្ថបទ៖ Samedy