ដំណឹង​ល្អ! ខេត្ត​កោះកុង​ នឹង​មាន​ព្រលាន​យន្តហោះ​អន្តរជាតិ​ តម្លៃ​រាប់​លាន​ដុល្លារ

  • 2017-06-22 07:16:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​តាម​ការ​ឱ្យ​ពី​លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋ​លេខាធិការ​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល បាន​ប្រាប់​អ្នក​សារព័ត៌មាន​នានា​ក្នុង​ស្រុក​ថា ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​ថ្មី​មួយ​នៅ​ខេត្តកោះកុង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​Union Development Group (UDG) បាននិងកំពុង​ចាប់ផ្តើម​សាងសង់​ហើយ​។ ​

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ព្រលានយន្តហោះ​អន្តរជាតិ​នេះ ​ស្ថិត​នៅ​ក្នុង​ ស្រុក​បទុម​សាគរ ខេត្ត​កោះកុង តាម​គម្រោង​ព្រលាន​យន្តហោះ​នេះ ​គ្រោង​វិនិយោគ​ទឹកប្រាក់​ចន្លោះ​ពី ​៣០០​​ទៅ​៣៥០​លាន​ដុល្លារ​អាមេរិក​។ បច្ចុប្បន្ន​នេះ ​កំពុង​ចាប់​ផ្ដើម​ឈូស​ឆាយ​ដី ដើម្បី​រៀបចំ​ជា​ការដ្ឋាន​ហើយ​។លោក​បាន​បន្ថែម​ទៀត​ថា ព្រលាន​យន្តហោះ​នេះ​មាន​ទំហំ​ដី​៧៥០​ហិកតា ជា​លក្ខណៈ​​ខ្នាត​អន្តរជាតិ​តែ​ម្ដង ហើយ​អាច​ទទួល​ការ​ចុះចត​យន្តហោះ​មកពី​គ្រប់ទិសទី​។

អ្នកនាំពាក្យ​រដ្ឋ​លេខាធិការ​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​រូប​នេះ​បាន​បញ្ជាក់​ថា​ ព្រលាន​យន្តហោះ​នេះ​អាច​ចុះចត​យន្តហោះ​ប្រភេទ​4C ជា​យន្តហោះ​ខ្នាត​មធ្យម​បាន។ ដោយ​ឡែក​ ចំពោះ​ការ​បញ្ចប់​ការសាងសង់​​នៅ​ពេលណា លោក​មិនទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ​។ ​ចំណែក​ឯ​ការសិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួងបរិស្ថាន ហើយ​ការសាងសង់​ស្ថិត​ក្រោម​ក្រសួង​រៀបចំ​ដែនដី នគរោបនីយកម្ម និង​សំណង់​៕

​     ​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

ប្រភព៖ rasmeinews

អត្ថបទពេញនិយម