កីឡាករ​កំពូល​ៗ ​របស់ ​Muangthong ​៦​នាក់​ ច្បាស់​ថា​មក​លេង​ទល់​ All Star ​កម្ពុជា

  • 2017-06-22 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម ​K-Cement Cambodian All Stars ​របស់​កម្ពុជា ​នឹង​ត្រូវ​តតាំង​លក្ខណៈ​មិត្ត​ភាព​ជាមួយ​ក្រុម​ជើង​ឯក​លីគ​កំពូល​ថៃ SCG Muangthong United ​នៅ​ថ្ងៃ​ទី​១៦​ខែ​កក្កដា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

ក្នុង​ជំនួប​សងសឹង​នេះ​ដែរ ​លោក​ Ronnarit Suewaja ​អ្នក​គ្រប់​គ្រង​ទូទៅ​របស់​ក្លឹប​ SCG Muangthong United ​បាន​និយាយ​កាល​ពី​ធ្វើសន្និសីទ​ថា​ក្រុម​របស់​លោក​រីករាយ​ក្នុង​ការ​ត្រលប់​មក​លេង​ជាមួយ​ក្រុម​តំណាង​កម្ពុជា​ម្ដង​ទៀត។ ខណៈ​ដែល​ឆ្នាំ​នេះ ​លោក​រំពឹង​ថា​នឹង​អាច​នាំ​យក​កីឡាករ​ល្អ​ៗ​ទាំង​អស់​តែ​ម្ដង ​ដើម្បី​បង្កើត​ការ​ប្រកួត​មួយ​ដែល​ពិត​ជា​ល្អ​មើល​សម្រាប់​អ្នក​គាំទ្រ​ដ៏​ច្រើន​នៅ​កម្ពុជា។

Charyl Chappuis

ទាក់ទិន​នឹង​ការ​នាំ​យក​កីឡាករ​មក​លេង​នេះ​ដែរ ​ខាង​ក្លឹប​ផ្ទាល់​បាន​បញ្ជាក់​ជាមួយ​កីឡាករ​បាន​ខ្លះ​ៗ​ហើយ ​ពោល​គឺ​កីឡាករ​ Key player ​៦​នាក់​បាន​សម្រេច​ចិត្ត​ថា​នឹង​មក​លេង​ទល់​ក្រុម ​K-Cement Cambodian All Stars ​របស់​កម្ពុជា​នៅ​ពេល​ខាង​មុខ​នេះ។ ដោយ​កីឡាករ​ទាំង​៦​នាក់​នោះ​រួម​មាន ខ្សែ​បម្រើ Charyl Chappuis ខ្សែ​ការពារ Sarach ខ្សែ​បម្រើ​ប្រេស៊ីល Heberty និង Celio ខ្សែ​បម្រើ​កូរ៉េ​ខាង​ត្បូង Lee Ho ​និង​ខ្សែ​ការពារ​ជប៉ុន Aoyama ។

Sarach

ការ​ប្រកួត​មិត្តភាព​ខាង​លើ​នេះ​ដែរ គឺ​ជា​ការ​ប៉ះ​គ្នា​លើក​ទី​២​ហើយ​សម្រាប់​ក្រុម​ទាំង​ពីរ ដោយ​កាល​ពី​លើក​មុន​នោះ ​ក្រុម​តំណាង​កម្ពុជា​បាន​យក​ឈ្នះ​លើ​ក្រុម​ SCG Muangthong United ​ក្នុង​លទ្ធផល ៤-៣ ​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​ពេញ​ពហុ​កីឡដ្ឋាន​ជាតិ​តែ​ម្ដង៕

Lee Ho
Heberty
Aoyama
Celio

អត្ថបទ៖ មុន្នីរម្យ