វត្ដមានតារាល្បីៗរបស់ខ្មែរ និងថៃ ក្នុងថ្ងៃសម្ពោធបើកហាង Lancôme អ្នកគាំទ្រស្រែកផ្អើលផ្សារ!
- 2025-05-28 09:23:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្ដមានតារាល្បីៗរបស់ខ្មែរ និងថៃ ក្នុងថ្ងៃសម្ពោធបើកហាង Lancôme អ្នកគាំទ្រស្រែកផ្អើលផ្សារ!
ចន្លោះមិនឃើញ
ក្រោយសម្ពោធបើកហាងបុទិកលើកដំបូងនៅកម្ពុជា នាផ្សារទំនើប Aeon Mall ភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ Lancôme ដែលជាម៉ាកគ្រឿងសម្អាងប្រណីតល្បីឈ្មោះរបស់បារាំង បានបង្កើតព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយក្នុងថ្ងៃតែមួយ នៅពេលរាត្រី គឺជំនួបតារាខ្មែរ-ថៃ ជាមួយអ្នកគាំទ្រ។
ក្រោមក្រសែភ្នែក និងសំឡេងស្រែកគាំទ្រលាន់កងរំពងពេញផ្សារទំនើប នៅមុខហាង Lancôme ដោយអ្នកគាំទ្ររាប់ពាន់នាក់ តារាខ្មែរ-ថៃដែលមានដូចជា៖ លោក Gun Atthaphan កញ្ញា SK និងតារាសម្ដែងស្រី ស៊ីន យូប៊ីន ជាដើម បានដើរបង្អួតរាងយ៉ាងស្រស់ស្អាត ដោយលើកបង្ហាញស្ទើរគ្រប់ផលិតផល Lancôme ទៅកាន់អ្នកគាំទ្ររបស់ខ្លួន។
ការបង្ហាញវត្ដមានរបស់តារាខ្មែរ-ថៃទាំងអស់ គេសង្កេតឃើញ លោក Gun Atthaphan និងតារាសម្ដែង កញ្ញា ស៊ីន យូប៊ីន ប៉ុណ្ណោះដែលអ្នកគាំទ្រស្រែកស្ទើរបែកអាកាសា ដើម្បីបង្ហាញពីការគាំទ្រ ក្នុងពេលដែលIDOL របស់ខ្លួនក៏បង្ហាញពីភាពជឿជាក់លើគុណភាពផលិតផល Lancôme ដោយកាន់ផលិតទាំងនោះ ដើរបង្ហាញនៅចំពោះមុខពួកគេ។
ក្រោយវត្ដមានរបស់តារាល្បីៗទាំងនោះ ក៏លេចវត្ដមានរបស់ភ្ញៀវជាច្រើន បានចូលក្នុងហាងសាកសួរព័ត៌មាន និងបានទិញផលិតផលយកទៅប្រើហូហែ។ អតិថិជនភាគច្រើនដែលគាំទ្រតារាខ្មែរ-ថៃ ដែលកំពុងមានវត្ដមាននៅក្នុងផ្សារទំនើប AEON MALL PHNOM PENH នោះ បានបង្ហាញអត្ដសញ្ញាណ និងភាពស្រស់ស្អាតតាមIDOL របស់ខ្លួន ដោយនាំគ្នាទិញផលិតផល Lancôme ប្រើដោយទំនុកចិត្ដ។
អំពី Lancôme បង្កើ់តឡើងនៅឆ្នាំ១៩៣៥ Lancôme បង្កប់នូវខ្លឹមសារនៃភាពឆើតឆាយបែបបារាំង និងមានគោលបំណងផ្តល់ឱកាសឱ្យស្ត្រីគ្រប់រូបអាចថែសម្ផស្សរបស់ខ្លួន ដោយមិនគិតពីអាយុ ឬពណ៌ស្បែក។ ម៉ាកគ្រឿងសម្អាងប្រណីតបារាំងនេះ រួមបញ្ចូលជំនាញវិទ្យាសាស្ត្រ និងការយល់ដឹងប្រកបដោយវិចារណញាណចំពោះតម្រូវការរបស់ស្ត្រី ដើម្បីបង្កើតនូវការច្នៃប្រឌិតដ៏សំខាន់ ដែលមានភាពប្លែក និងបំពេញបន្ថែមគ្នារវាងផលិតផលថែរក្សាស្បែក គ្រឿងសម្អាង និងទឹកអប់៕