អភូតហេតុ! ទារកម្នាក់ ជាប់ក្នុងសាលារៀន ដែលរងបំផ្ទុះគ្រាប់បែក អត់អាហារ៤ថ្ងៃ តែអាចនៅមានជីវិត

  • 2017-06-23 00:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ឃ្លិប​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ខ្លោចចិត្ត​មួយ​ខ្សែ បាន​បង្ហាញ​ឲ្យ​ឃើញ ទារក​ស្រែក​ឃ្លាន ដោយសារ​អត់​អាហារ​ដល់​ទៅ ៤ ថ្ងៃ តែ​អាច​រស់រាន​មាន​ជីវិត ត្រូវ​បាន​គេ​ជួយសង្គ្រោះ ចេញ​ពី​សាលារៀន​មួយ​កន្លែង ដែល​ទទួល​រង​ការ​បំផ្ទុះ​គ្រាប់បែក នៅ​ក្នុង​ទីក្រុង​ម៉ូស៊ូល ប្រទេស​អ៊ីរ៉ាក់។

វីដេអូ​នោះ​ក៏​បង្ហាញ​ឲ្យ​ឃើញ ទាហាន​អ៊ីរ៉ាក់ ជួយ​បោសសម្អាត​ធូលី​ដី ចេញ​ពី​ទារក​អាយុ ១ ឆ្នាំ​នោះ ខណៈ​ម្ដាយ​របស់​គេ បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង ក្រុម​រដ្ឋ​អ៊ីស្លាម ISIS និង កងទ័ព​រដ្ឋាភិបាល។

ទារក​ដ៏​គួរ​ឲ្យ​អាណិត​រូប​នោះ ត្រូវ​បាន​រក​ឃើញ នៅ​ពេល​ដែល​ទាហាន​អ៊ីរ៉ាក់ បាន​ចូល​ទៅ​តំបន់ Old City ដែល​ជា​បន្ទាយ​ចុង​ក្រោយ​បង្អស់​របស់ ក្រុម​រដ្ឋ​អ៊ីស្លាម ISIS នៅ​ក្នុង​ទីក្រុង​ម៉ូស៊ូល។

គួរ​បញ្ជាក់​ថា កង​ទាហាន​អ៊ីរ៉ាក់ បាន​បើក​ការ​វាយលុក ដើម្បី​ដណ្ដើម​យក Old City ដែល​ជា​តំបន់​តែ​មួយ​គត់ ស្ថិត​ក្រោម​ការ​គ្រប់គ្រង របស់​ក្រុម​រដ្ឋ​អ៊ីស្លាម ISIS នៅ​ក្នុង​ទីក្រុង​ម៉ូស៊ូល កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន៕

សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម