ចេញ​បាត់! តម្លៃ Camry ឆ្នាំ ២០១៨

  • 2017-06-23 02:24:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​Toyota គ្រោង​នឹង​បញ្ចេញ​លក់​រថយន្ត​ Camry ស៊េរី​ថ្មី​ម៉ូដែល​ឆ្នាំ ២០១៨ ក្នុង​អំឡុង​​ខែ​កញ្ញា​ខាង​មុខ​នេះ​ហើយ សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក។

ពេល​នេះ​​ Toyota ​ក៏​បាន​ប្រកាស​ចេញ​ពី​តម្លៃ​ Camry ស៊េរី​ថ្មី​នេះ​ដែរ ដែល​មាន​តម្លៃ​ចាប់​ពី​ ២៣ ៤៩៥ ដុល្លារ ដល់ ៣៤ ៩៥០ ដុល្លារ​ សម្រាប់​ប្រភេទ​ប្រើ​ប្រេង​ឥន្ធនៈ។ ចំណែក​ប្រភេទ​ម៉ាស៊ីន​ Hybrid មាន​តម្លៃ​ចាប់​ពី​ប្រមាណ​ ២៧ ៨០០ ដុល្លារ ដល់ ៣២ ២៥០ ដុល្លារ ។ Toyota អះអាង​ថា​ Camry ស៊េរី​ថ្មី​ប្រភេទ​ Hybrid អាច​សន្សំ​សំចៃ​ថាមពល​បាន​ប្រសើរ​ជាង​មុខ។

Camry ឆ្នាំ ២០១៨ ម៉ាស៊ីន​ Hybrid មួយ​លីត្រ​ជិះ​​ក្នុង​ក្រុង​បាន​​ចម្ងាយ ២១,៦៨ គីឡូម៉ែត្រ និង នៅ​​ក្រៅ​ក្រុង​មួយ​លីត្រ​ជីះ​បាន​ចម្ងាយ ២២,៥៣ គីឡូម៉ែត្រ។ មិន​តែ​ប៉ុណ្ណោះ​ Camry ជំនាន់​ថ្មី​ក៏​មាន​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​ឆ្លាត​វៃ​ជា​ច្រើន​ដូច​ជា Pre-Collision System ជា​មួយ Pedestrian Detection, Dynamic Radar Cruise Control, Lane Departure Alert ជា​មួយ Steering Assist, Rear Cross Traffic Braking និង មុខងារ​ជា​ច្រើន​ទៀត៕

ចុចអាន៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី