បុរស​ម្នាក់​ ​ផលិត​​សម្រេច​បច្ចេកវិទ្យា​ហោះ​បាន​ដូច​ ​"Iron Man"

  • 2017-06-23 04:10:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជន​ជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​ ​Richard Browning​ ​បាន​សម្រេច​ក្ដី​បំណង​របស់​ខ្លួន​ ​ដោយ​ផលិត បាន​ឈុត​សម្លៀក​បំពាក់​ ​ដែល​អាច​ហោះ​បាន​ដូច​តួ​អង្គ​ក្នុង​រឿង "Iron Man"។ យ៉ាង​ណា​មិញ​ ​វា​មិន​អាច​ចាត់​ទុក​ថា​ជា​ជោគជ័យ​ធំដុំ​អ្វី​ឡើយ​ ​ព្រោះ​បច្ចុប្បន្ន​ឈុត​នេះ​អាច​ហោះ​បាន​តែ​កម្ពស់​ប្រមាណ ០,៦​ ​ទៅ​ ​០,៩​ម៉ែត្រ​ប៉ុណ្ណោះ។

Richard​ ​បាន​ចំណាយ​ពេល​ ​១៨​ខែ​ ​ដើម្បី​ផលិត​ឈុត​សម្លៀក​បំពាក់​ដ៏​ពិសេស​នេះ​ ​ដែល​មាន​ជំនួយ​មួយ​ភាគ​តូច​ដែរ​ពី​សំណាក់​មិត្តភ័ក្ដិ​របស់​លោក។ សម្លៀក​បំពាក់​ទំនើប​របស់​ ​Richard​ ​មាន​បំពាក់​ម៉ាស៊ីន​ទូរប៊ីន​ប្រើ​ហ្គាស​ចំនួន​ ​៦​ ​ឈុត​ ​អាច​បញ្ចេញ​កម្លាំង​ ​៨០០​ ​សេះ។

លោក​ ​Richard Browning​

យោង​តាម​ការ​ចេញ​ផ្សាយ​របស់​ ​Reuters​ ​បាន​ឲ្យ​ដឹង​ថា​ ​កម្លាំង​របស់​ឈុត​ពិសេស​នេះ​ ​បើ​ប្រើ​ឲ្យ​អស់​សមត្ថភាព​ ​គឺ​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ហោះ​បាន​កម្ពស់​ជាង​ ​១​គីឡូ​ម៉ែត្រ​ពី​ដី​ ​និង​មាន​ល្បឿន​អតិបរមា ៤៥០​ ​គីឡូ​ម៉ែត្រ​ក្នុង​ ​១​ ​ម៉ោង៕

ប្រភព៖ Wired | Kley Kley   ប្រែ​សម្រួល៖ រដ្ឋ