ទី​បំផុត​កូន​ទាំង​៣​ រួម​ទាំង​ម្ដាយ​​របស់​ អ៊ិត សេដ្ឋា ទិញ​បាន​ផ្ទះ​១​ល្វែង​ហើយ

  • 2017-06-23 06:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ហ្វេស​ប៊ុក​​ពិធី​ការិនី​ចាស់​វស្សា​ យុគ ចិន្តា បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​​ប្រជុំ​ពិភាក្សា​ជាមួយ​ក្រុម​ហ៊ុន​CSB រួច​រាល់​នៅ​ព្រឹក​មិញ​នេះ​ នាង​ក៏​បាន​នាំ​អ្នក​ម្ដាយ​លោក អ៊ិត សេដ្ឋា ទៅ​មើល​កក់​ផ្ទះ​មួយ​ល្វែង​ស្ថិត​នៅ​​បូរី​​សម្បត្តិ​មាស​ រាជធានី​ភ្នំពេញ​។

នាង​បាន​ភ្ជាប់​សារ​ជាមួយ​រូប​ថត​ផ្ទះ​ប៉ុន្មាន​សន្លឹក​ថា​ ចំពោះ​ថវិកា​ដែល​យក​មក​ទិញ​ផ្ទះ​នេះ​គឺ​បាន​មក​ពី​​សំណាក់​រាជរដ្ឋាភិបាល​ ឯកឧត្ដម​ លោក​ជំទាវ​ ថ្នាក់​ដឹក​នាំ​ បុគ្គលិក​នៃ​ទូរទស្សន៍​CTN និង​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ រួម​ទាំង​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​​រស់​នៅ​ក្រៅ​ប្រទេស​​ ដែល​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​ទិញ​ផ្ទះ​នេះ​។

“ព្រឹក​នេះ​នាង​ខ្ញុំ​ក៏​បាន​នាំ​ម្ដាយ​លោក អ៊ិត សេដ្ឋា ដើម្បី​មក​ធ្វើ​កុង​ត្រា​ទិញ​ផ្ទះ​ និង​កក់​ប្រាក់​ទិញ​ផ្ទះ​មួយ​ល្វែង​ជូន​ដល់​ក្រុម​គ្រួសារ​លោក​ អ៊ិត សេដ្ឋា"។ នេះ​បើ​តាម​អ្នក​នាង​ យុគ ចិន្តា បន្ថែម​៕

​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម