Bie និង Gubgib បង្ហោះវីដេអូដ៏រំភើប អបអរខួបកំណើតដំបូងរបស់កូនស្រីជាទីស្រលាញ់ (វីដេអូ)

  • 2017-06-23 06:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​មុន​ ថ្ងៃ​ទី​ ២៣​ ខែ​មិថុនា​ ជា​ថ្ងៃ​ដ៏​មានន័យ​បំផុត​ ដោយ​សារ​ក្រុម​គ្រួសារ​តូច​ដ៏​មាន​សុភមង្គល​ ដែល​មាន​ឪពុកម្ដាយ​ជា​តារា​ថៃ​ដ៏​ល្បី​ Bie និង​ Gubgib បាន​ទទួល​អំណោយ​អស្ចារ្យ​កូន​ស្រី​សជាទី​ស្រលាញ់​ PaoPao។

ដោយឡែក​ថ្ងៃ​ដដែល​ ឆ្នាំ​ថ្មី​នេះ​ក៏​នៅ​តែ​ជា​ថ្ងៃ​ដ៏​រីករាយ​ សម្រាប់​គ្រួសារ​ ព្រោះ​ជា​គម្រប់​១​ឆ្នាំ​ របស់​ កូនស្រី​ឆ្លាត​របស់​ពួកគេ។ ដើម្បី​អបអរ​ក្នុង​ឱកាស​នេះ​ ឪពុក​ម្ដាយ​តារា​ថៃ​គូ​នេះ​ បាន​បង្ហោះ​សារ​ដ៏​រំភើប​លើ​គណនី​ Instagram ផ្ទាល់​ខ្លួន​ពី​អារម្មណ៍​សប្បាយ​ចិត្ត​ និង​មោទនភាព​ក្នុង​នាម​ជា​ឪពុកម្ដាយ​របស់​កូន​ Pao Pao។

អម​ជាមួយ​វីដេអូ​ចំនួន​ ២​ តារា​ប្រុស​ Bie បាន​សរសេរ​ឃ្លា​ថា៖ "រីករាយ​ថ្ងៃកំណើត​ សំណព្វចិត្ត​ប៉ា! ពេល​វេលា​ដើរ​លឿន​ណាស់ ឆ្នាំ​នេះ​កូន​អាយុ​ ១​ឆ្នាំ​ហើយ​ ហើយ​កូន​ជា​កូន​ល្អ​ ក្មេង​ឆ្លាត។ អរគុណ​ទេវតា​ដែល​ប្រទាន​អំណោយ​ដ៏​អស្ចារ្យ​នេះ​ដល់​ខ្ញុំ”។

ប្រភព៖ Mthai   ប្រែ​សម្រួល៖ យី សុធារី