ស្ងាត់ៗ កីឡាការិនីខ្មែរ- អាមេរិកប្រកួតតំណាងកម្ពុជាជើងឯកពិភពលោកនៅកូរ៉េ
- 2017-06-23 09:10:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ កីឡាការិនីខ្មែរ- អាមេរិកប្រកួតតំណាងកម្ពុជាជើងឯកពិភពលោកនៅកូរ៉េ
ចន្លោះមិនឃើញ
កីឡាការិនីតេក្វាន់ដូអាមេរិកកាត់ខ្មែរកញ្ញា Tubbs Casantren Nicole បានតំណាងឲ្យជម្រើសជាតិកម្ពុជាដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកតេក្វាន់ដូពិភពលោក (WTF World Taekwondo Championship 2017 នៅប្រទេសកូរ៉េ។
កញ្ញា Nicole ជាជើងខ្លាំងនៅសហរដ្ឋអាមេរិកដែលតែងតែទទួលបានលទ្ធផលល្អក្នុងការប្រកួតនៅទីនោះ។ សម្រាប់ការចូលរួមប្រកួតឲ្យកម្ពុជានេះ កញ្ញាត្រូវប្រកួតក្នុងប្រភេទទម្ងន់៥៣គីឡូក្រាម។ តាមការគ្រោងទុកកញ្ញាត្រូវជួបកីឡាការិនី
វិញ្ញាសានារីទម្ងន់៤៩គីឡូក្រាម (ប្រកួតថ្ងៃទី ២៥ មិថុនា ២០១៧) កីឡាការិនី អ៊ុនវិន សុចិរង្សី vs កីឡាការិនីអាហ្សង់ទីន
វិញ្ញាសានារីទម្ងន់ទម្ងន់៥៣គីឡូក្រាម (ប្រកួតថ្ងៃទី) កីឡាការិនី Tubbs Casandre Nicole
វិញ្ញាសានារីទម្ងន់៧៣គីឡូក្រាម (ប្រកួតថ្ងៃទី ) កីឡាការិនី ស៊ន សៀវម៉ី vs កីឡាការិនីក្រិក
វិញ្ញាសាបុរសទម្ងន់៦៣គីឡូក្រាម (ប្រកួតថ្ងៃទី) កីឡាករ ឈុន សុខឡេង Vs កីឡាករទុយណេស៊ី
វិញ្ញាសាបុរសទម្ងន់៧៤គីឡូក្រាម (ប្រកួតថ្ងៃទី២៥ មិថុនា ២០១៧) កីឡាករ វ៉ាន់ ឫទ្ធី vs កីឡាករឡាវ
ការប្រកួតជ្រើសរើសជើងឯកតេក្វាន់ដូពិភពលោកឆ្នាំ២០១៧នេះប្រជុំដោយជើងខ្លាំងមកពីជុំវិញពិភពលោកក្នុងនោះម្ចាស់ជើងឯកពិភពលោក និងម្ចាស់មេដាយមាសកីឡាអូឡាំពិក ជើងឯកអាស៊ី និងមកពីទ្វីបផ្សេងៗចូលរួមប្រកួត។ ឆ្នាំ២០១៧នេះមានប្រទេសប្រមាណ១៨៦ដែលមានកីឡាករ កីឡាការិនីជាង១៦០០នាក់ចូលរួមប្រកួត៕