ហាង Apple ជិតបើកថ្មី លេងរចនា​ដំបូងរាងដូច MacBook ចឹងហ្មង!

  • 2017-06-23 12:45:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple កំពុងសាងសង់ហាងលក់រាយថ្មីមួយដែលមានទីតាំងនៅទីក្រុង Chicago រដ្ឋ Illinois ដែលការរចនាធ្វើដោយ​ប្រើ​ជញ្ជាំងកញ្ចក់ដូចហាងដទៃភាគច្រើនដែរ។ ប៉ុន្តែចំណុចគួរឲ្យចាប់អារម្មណ៍គឺដំបូលរបស់ហាង​លក់​ថ្មី​នេះ​មាន​រូបរាងដូច MacBook យ៉ាងអ៊ីចឹង។

ហាង Apple ថ្មី​នេះរចនាឡើងដោយដៃគូ​ចាស់​របស់ Apple គឺ Foster+Partners។ ផ្អែក​តាម​ប្លង់​សាង​សង់​កាល​ឆ្នាំ ២០១៥ ហាង​នៅក្បែរទន្លេនេះមានទំហំ ១ ៨៥៨ ម៉ែត្រការ៉េ និង មាន​កម្ពស់ពីរជាន់។ មិន​មាន​ការ​លើក​ឡើង​ថា​នឹង​បើក​ដំណើរ​ការពេលណានោះទេ ប៉ុន្តែឃើញថាការសាងសង់ជិតបានបញ្ចប់ហើយ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី