សាហាវ​មែន Monaco ​បដិសេធ​តម្លៃ​ខ្លួន​១០០​លាន​អឺរ៉ូ​របស់ Mbappe

  • 2017-06-24 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Monaco ​បាន​បដិសេធ​មិន​ព្រម​លក់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ខ្លួន Kylian Mbappe ​ទៅ​ឱ្យ​ក្លឹប​ផ្សេង​នោះ​ទេ បើ​ទោះ​ជា​មាន​ដំណឹង​មក​ថា​មាន​គេ​ដាក់​ថ្លៃ​ដល់​១០០​លាន​អឺរ៉ូ​ក៏​ដោយ។

ក្រោយ​ពី​ជួយ Monaco ​លើក​ពាន​លីគ​កំពូល​បារាំង​រួច​មក Kylian Mbappe ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​សំណាក់​ក្លឹប​ធំ​ៗ។ ​ជាក់​ស្ដែង Real Madrid , PSG , Liverpool ​និង Arsenal ​ជា​ដើម​នោះ ​សុទ្ធ​តែ​ទាក់ទង​ទិញ​យក​រូប​គេ​ទាំង​អស់។ យ៉ាងណាមិញ ​បើ​ទោះ​ជា​តម្លៃ​ខ្លួន​ខ្ពស់​ហើយ​គេ​ចង់​ទិញ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ក្លឹប​ Monaco ​នៅ​មិន​ទាន់​ព្រម​លក់​កីឡាករ​បារាំង​រូប​នេះ​ឡើយ។

ក្លឹប​ធំ​នៅ​បារាំង​ខាង​លើ​នេះ ​នៅ​បញ្ជាក់​បន្ថែម​ទៀត​ថា​មាន​ក្លឹប​ដាក់​តម្លៃ​ខ្លួន​ដល់​១០០​លាន​អឺរ៉ូ​មែន ប៉ុន្តែ​រូប​គេ​ហាក់​ដូចជា​គ្មាន​ចំណាប់​អារម្មណ៍​សោះ ព្រោះ​បច្ចុប្បន្ន​នេះ​កីឡាករ​របស់​ខ្លួន​ជា​ច្រើន​បាន​ចាកចេញ​ទៅ​ហើយ។ ដូច្នេះ​ប្រធាន​ក្លឹប​និង​គ្រូ​បង្វឹក​ផ្ទាល់​មិន​ចង់​លក់ Mbappe ​ម្នាក់​ទៀត​នោះ​ទេ៕

ចុចអានអត្ថបទបន្ដ៖

ចាន់ រតនា ទាត់​ថៃ​មួយ​ជើង​ចំ​កញ្ចឹងក​សន្លប់​បាត់​មាត់​ឈឹង

នុះ! Neymar ប្រកាស​ចែក​ផ្លូវ​ជាមួយ​​មិត្ត​ស្រី​ជា​តារា​សម្ដែង​បាត់

ប្រភព៖ Marca   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី