គួរ​ឲ្យ​អាណិត​គូ​​ស្នេហ៍​​សិល្បៈ​៣​គូ ​រៀប​ការ​យូរ​ហើយ​ តែ​គ្មាន​ដំណឹង​ល្អ​

  • 2017-06-24 02:51:33
  • ចំនួនមតិ 3 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

ពិត​ជា​គួរ​ឲ្យ​អាណិត​គូស្នេហ៍​សិល្បៈ​៣​គូ​នេះ​ណាស់​រៀបការ​យូរ​ហើយ​ចង់​បាន​​បុត្រ​​តាម​ក្ដី​ប្រាថ្នា​ទុក​ជា​ចំណង​ដៃ​ តែ​រហូត​មក​ដល់​ពេល​នេះ​ពួក​គេ​ទាំង​៣​គូ​នៅ​តែ​គ្មាន​ដំណឹង​ល្អ​។ គូ​ស្នេហ៍​សិល្បៈ​ទាំង​៣​គូ​នេះ​មាន​អ្នក​ណា​ខ្លះ​?

បើ​ចង់​ជ្រាប​ច្បាស់​ថា​គូស្នេហ៍​សិល្បៈ​ទាំង​៣​គូ​មាន​អ្នក​ណា​ខ្លះ​ទៅ​តាម​ដាន​ជាមួយ​Sabay ទាំង​អស់​គ្នា​៖​

១/ អ្នក​នាង គង់ ចាន់ស្រីមុំ បាន​រៀប​ការ​បញ្ចប់​ភាព​នៅ​លីវ​ជាមួយ​លោក សីហា ដែល​ជា​អ្នក​សិល្បៈ​ដូចគ្នា​កាល​ពី​ថ្ងៃ​ទី​ ១៥ ខែ​ មីនា ឆ្នាំ ២០១៦ ​បើ​គិត​មក​ដល់​ពេល​នេះ​បាន​ជាង​១​ឆ្នាំ​។ ​មក​ដល់​ពេល​នេះ​​គូ​ស្នេហ៍​មួយ​គូ​នេះ​នៅ​តែ​គ្មាន​បុត្រ​តាម​ក្ដី​ប្រាថ្នា​ទោះ​បី​ជា​ពួក​ចង់​បាន​យ៉ាង​ណា​ក៏ដោយ​។

២/ ចំណែក​ឯ​​អ្នកនាង ឆ័យលី ដាឡែន បាន​រៀប​ការ​មាន​គ្រួសារ​ជាមួយ​ស្វាមី​ដែល​មាន​វ័យ​​ប្អូន​នាង​​ជិត​១០​ឆ្នាំ​កាល​ពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ ២០១៥ នៅ​ខេត្ត​ បាត់​ដំបង បើ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ជាង​ ២ ឆ្នាំ​ទៅ​ហើយ​ក្ដី​តែ​អ្នក​ទាំង​ពីរ​មិន​ទាន់​មាន​កូន ​​ជា​ចំណងដៃ​នៅ​ឡើយ​ទេ​។ រហូត​ធ្វើ​ឲ្យ​​តារា​ចម្រៀង​រូប​នេះ​ព្រួយ​បារម្ភ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​។

៣/ ទាក់​ទង​និង​អ្នកនាង ថន តារា វិញ​បាន​រៀប​ការ​ជាមួយ​ស្វាមី​ជនជាតិ​ថៃ​កាល​ពី​ថ្ងៃ​​ទី​ ២៦ ខែមិថុនា ឆ្នាំ ២០១៦ កន្លង​ទៅ​នេះ​នៅ​គេហដ្ឋាន​របស់​នាង​នៅ​រាជធានី​ភ្នំពេញ​។ បើ​គិត​មក​ដល់​ពេល​​នេះ​មាន​រយៈ​ពេល​១​ឆ្នាំ​ហើយ​នៅ​មិន​ទាន់​មាន​កូន​តាម​ក្ដី​ស្រមៃ​ទៀត​ រហូត​ធ្វើ​ឲ្យ​បង​ស្រី​ថន លក្ខិណា រូប​នេះ​ទៅ​រក​គ្រូទាយ​នៅ​ប្រទេស​ថៃ​ថា​ពេល​ណា​ទើប​នាង​មាន​កូន​ដូចគេ​៕

ចុចអាន៖ជុំវិញរឿង​រ៉ាវ​ គង់ ចាន់ស្រីមុំ

ចុចអាន៖ជុំវិញរឿង​រ៉ាវ ឆ័យលី ដាឡែន

ចុចអាន៖​ជុំវិញ​រឿង​រ៉ាវ​ ថន តារា​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន