រ៉ូប​​បែប​ម្ចាស់​ក្សត្រី​​របស់ ​ថន​ ដារ៉ា ​ ដឹង​ថា​តម្លៃ​ប៉ុន្មាន​ទេ?

  • 2016-06-27 16:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រី​ ឌី ម៉ាឡែន ម្ចាស់​ហាង​ ប៉ារ៉ាឌី អ្នក​ច្នៃ​ម៉ូដ​ឲ្យ​​ ថន​ ដារ៉ា​ សម្រាប់​អាពាហ៍ពិពាហ៍​កាល​ពី​យប់​មិញ ​ប្រាប់​​ថា ​រ៉ូប​រៀប​ការ​ពណ៌ស​​វែង​អូស​ដី​​​បែប​ម្ចាស់​ក្សត្រី​ដែលគ្រង​ដោយ​កូន​ក្រមុំ​ ថន ដារ៉ា មាន​​តម្លៃ​ ៣៨០០ដុល្លារ ចំណាយ​ពេល​កាត់ ៣សប្ដាហ៍​ឯណោះ។

 

“តាម​បង​ដឹង​ ថន​ ដារ៉ា ប្រាប់​បង​ថា ​គាត់​ប៉ង​យូរ​ហើយ​​ ថ្ងៃ​ណា​បើ​គាត់​បាន​រៀប​ការ​ កាត់​ចង់​បាន​រ៉ូប​ ដូច​រ៉ូប​រៀបការប្រពន្ធ​​ស្ដេច​អង់គ្លេស​ William ដែរ​ ​។ ណាមួយ​ឥឡូវ​គាត់​បាន​ចូល​រោង​ជាមួយយ​​ស្វាមី​គាត់​អ្នក​មានមុខ​មាន​មាត់ក្នុង​ជួរ​រាជការ​ផង​នោះ​​ ដូច្នេះ​គាត់​សម្រេច​ឲ្យ​ខាង​បង​ច្នៃ​ជា​រ៉ូប​នេះ​ឡើង​ឲ្យ​សម​ទៅ​នឹង​កម្មវិធី​ក៏​ដូច​ស្វាមី​របស់​គាត់​ដែរ"។

 

ចង់​ដឹង​រ៉ូប ថន​ ដារ៉ា ស្រស់​ស្អាត​យ៉ាង​ណា​ទស្សនា​រូបភាព​ខាង​ក្រោម៖

 

 

 

 

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម