យក​គ្រឿង​បន្លាស់​បែក​ធ្លាយ​ផ្គុំ​ចូល​គ្នា លទ្ធផល​បាន iPhone 8 រាង​ដូច​នេះ

  • 2017-06-24 08:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Benjamin Geskin បុគ្គល​ល្បី​ឈ្មោះ​ខាង​ចែក​រំលែក​ដំណឹង​លេច​ធ្លាយ​បាន​បង្ហោះ​រូបភាព និង វីដេអូ​ខ្លី​មួយ​បង្ហាញ​ពី​រូបរាង​ iPhone 8 ដែល Apple គ្រោង​ប្រកាស​ចេញ​នា​ពេល​ខាង​មុខ។

រូបរាង iPhone 8 ដែល Benjamin បង្កើត​ឡើង​គឺ​បាន​ពី​ការ​ផ្គុំ​ចូល​គ្នា​រវាង​​គ្រឿង​បន្លាស់​ដែល​បាន​លេច​ធ្លាយ​កន្លង​មក​រួម​មាន តួ​ខ្លួន​គំរូ, ផ្ទាំង​ការពារ​អេក្រង់ និង ​បាន​ព្រីន​រូបភាព​ Wallpaper ​ថ្មី​លើ iOS 11 យក​មក​បិត​ពី​លើ។ ខាង​ក្រោម​ជា​វីដេអូ​បង្ហាញ​ពី​ការ​ចាប់​កាន់ iPhone 8 ៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង