អបអរ​សាទរ! អ្នក​ប្រឡង​បាក់ឌុប​ជាប់ឆ្នាំ​ ២០០៨ អាច​ដកសញ្ញាបត្រ​ផ្លូវ​ការ​បាន​ហើយ

  • 2017-06-25 01:26:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា បេក្ខជន​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​សម័យ​ប្រឡង​៖ ០៤ សីហា ២០០៨ អាច​ទៅ​ដកសញ្ញាបត្រ​ច្បាប់​ដើម​របស់​ខ្លួន​បាន​នៅ​មន្ទីរ​អប់រំ យុវជន ​និង​កីឡា​ សាមី​ខេត្ត​រៀង​ៗខ្លួន​ ដោយ​មិន​គិត​ប្រាក់​កម្រៃ​ ​នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ ។ ដូច្នេះ​ហើយ​តាម​តំណាង​ប្រធាន​មន្ទីរ​ខេត្ត​នីមួយៗ​អាច​ទៅ​ដក​យក​សញ្ញាបត្រ​នេះ នៅ​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ដឹង​ទូទៅ​ (​ការិយាល័យ​ប្រឡង) ​ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​បេក្ខជន​ដែល​ប្រឡង​ជាប់ ដោយ​ឥត​គិត​ថ្លៃ​។

ក្រសួង​អប់រំ​បាន​ឱ្យ​ដឹង​ទៀត​ថា រាល់​បាតុភាព​ណា​ដែល​កើត​ឡើង​ដោយ​សារ ការ​ចែក​សញ្ញាបត្រ​នេះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ មន្ទីរ​អប់រំ យុវជន និង​កីឡា របស់​រាជធានី​ខេត្ត​៕

ខាង​ក្រោម​នេះ​ជា​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់​រំ៖

អត្ថបទ៖ វឌ្ឍនៈ