អាសូរណាស់! លោកតា​ម្នាក់​ទឹម​ជាមួយ​ក្របី​មួយ​ក្បាល កំពុង​ធ្វើ​ឱ្យ​ពិភពលោក​រំជួល​ចិត្ត​

  • 2017-06-25 05:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកតា Sitaram ជា​កសិករ​ក្រីក្រ​ម្នាក់​រស់​នៅ​ភាគ​ខាង​ជើង នៃ​ប្រទេស​ឥណ្ឌា មាន​ត្រឹម​ក្របី​មួយ​ក្បាល​ប៉ុណ្ណោះ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ដើម្បី​ធ្វើ​ជា​មធ្យោបាយ​ចិញ្ចឹម​ជីវិត​លោកតា និង​ភរិយា​ កំពុង​ធ្វើ​ឱ្យ​ពិភពលោក​ទាំង​មូល​រំជួល​ចិត្ត​អាណិត​ជា​ខ្លាំង​។ ​នេះ​បើ​តាម​សារព័ត៌មាន​​BBC។

តាម​រយៈ​ខ្សែ​វីដេអូ​ខ្លី​មួយ ដែល​មាន​មនុស្ស​ចូល​ទស្សនា​រាប់​ម៉ឺន​នាក់​បាន​ឱ្យ​ដឹង​ទៀត​ថា លោកតា​ខាង​លើ និង​ភរិយា​រស់​នៅ​ជាមួយ​ក្របី​មួយ​ក្បាល​នេះ​រយៈ​ពេល​ជា​យូរ​មក​ហើយ ដោយ​ពុំ​ទទួល​បាន​ការ​ផ្ដល់​ជំនួយ​ពី​ខាង​ណា​នោះ​ទេ​។ ជា​រៀង​រាល់​ថ្ងៃ​ប្រពន្ធ​របស់​លោក​តា ជា​អ្នក​កាន់​នង្គ័ល​ពី​ក្រោយ ដើម្បី​ភ្ជួរ​ស្រែ​ចម្ការ ចំណែក​លោកតា​ជា​អ្នក​ទឹម​ជាមួយ​ក្របី​មួយ​ក្បាល​នោះ​ គួរ​ឱ្យ​អាណិត​បំផុត​។

តាម​វីដេអូ​ដដែល​នោះ បាន​បង្ហាញ​ទៀត​ថា ក្រៅ​ពី​មាន​ខ្សែ​ជីវិត​ដ៏​លំបាក​បែប​នេះ​ហើយ អ្វី​ដែល​គួរ​អាណិត​ខ្លាំង​បំផុត​នោះ គឺ​ដៃ​ស្ដាំ​របស់​លោក​តា​ពុំ​មាន​ម្រាម​នោះ​ទេ គឺ​ដាច់​ទាំង​អស់​។ យ៉ាង​ណា​ក្ដី​ដើម្បី​រស់រាន​មាន​ជីវិត​នៅ​លើ​ផែន​ដី លោកតា និង​ភរិយា​តស៊ូ​រស់​នៅ​យ៉ាង​លំបាក​បំផុត​។

តាម​ប្រភព​ដដែល​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ដោយ​សារ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខាង​លើ មិន​មាន​អត្តសញ្ញាណ​ប័ណ្ណ​ ទើប​មិន​ទទួល​បាន​ជំនួយ​អ្វី​ពី​រដ្ឋាភិបាល​ឥណ្ឌា​នោះ​ទេ​។ ប៉ុន្តែ​រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយ​ថា ក្នុង​ករណី​នេះ​រដ្ឋាភិបាល​អាច​ផ្ដល់​ជំនួយ​បាន ទោះ​មិន​មាន​អត្តសញ្ញាណប័ណ្ណ​ក៏ដោយ​៕

ទស្សនាវីដេអូ៖

ប្រែសម្រួលដោយ៖ ថោ ច័ន្ធឬទ្ធិ

ប្រភព៖ BBC