El Clásico U-12 Final ចុង​ក្រោយ Barcelona ឈ្នះ Real ៣-២

  • 2017-06-26 04:01:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកួត​​ថ្នាល​យុវជន​ U-12 ក្រុម​ប្រជែង​គូ​ប្រជែង​យូរ​ឆ្នាំ Barcelona ​បាន​យក​ឈ្នះ Real Madrid ៣-២ ក្នុង​ពាន​រង្វាន់​ LaLiga Promises  ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​ម្សិលមិញ​ក្នុង​​រដ្ឋ  New Jersey  សហរដ្ឋអាមេរិក​។

មុន​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ Barca បាន​បំបាក់ Valencia ២-០​ក្នុង​វគ្គ​៤​ក្រុម​ចុងក្រោយ ខណៈ Real Madrid ឈ្នះ Villarreal ១-០។ ការ​ប្រកួត​រវាង​ក្រុម​​យុវជន​ទាំង​ពីរ​​ស្វិតស្វាញ​មិន​ចាញ់​ក្រុម​ធំ​ប្រកួត​គ្នា​ទេ ពួក​គេ​បាន​បើក​ឆាក​ប្រយុទ្ធ​បញ្ចូល​ទី​គ្នា​ម្នាក់ម្ដង​ៗ រហូត​ចុងក្រោយBarca គឺ​ជា​អ្នក​ឈ្នះ​ក្នុង​លទ្ធផល​ ៣-២។ ក្នុង​ពាន LaLiga Promises នេះ ក្នុង​៦​ប្រកួត Barca ឈ្នះ​គ្រប់​ប្រកួត និង​រក​បាន​៩​គ្រាប់៕

ទស្សនា​គ្រាប់​បាល់​នីមួយ​ៗ​របស់​ក្រុម​ទាំង​ពីរ៖ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ