ចង់កែម៉ូតូចាស់ៗឲ្យទៅជាម៉ូតូ CAFEក្នុងក្តីស្រមៃមិនអស់ច្រើនទេ!
- 2017-06-27 02:00:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់កែម៉ូតូចាស់ៗឲ្យទៅជាម៉ូតូ CAFEក្នុងក្តីស្រមៃមិនអស់ច្រើនទេ!
ចន្លោះមិនឃើញ
ដូចបានឃើញនៅប្រទេសកម្ពុជាសព្វថ្ងៃម៉ូតូប្រភេទ Classicដូចជា Cafe Racer, Tracker, scrambler មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មិត្តយុវវ័យកម្ពុជា។
ហាងជំនាញកែច្នៃម៉ូតូ Cafe Homework Shop បានប្រាប់ Sabay ថា ការកែច្នៃម៉ូតូ Cafe មិនមែនទើបតែចាប់ផ្ដើមទេ វាមានតាំងពីយូរណាស់មកហើយ ប៉ុន្តែទើបតែមានការចាប់អារម្មណ៍ខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកថា ទំនោរនិយមនេះអាចនិយាយថាជះឥទ្ធិពលពីបរទេស ដែលការលេងម៉ូតូមានការពេញនិយមខ្លាំងទើបបានយុវវ័យមួយចំនួនចាប់ផ្តើមចូលចិត្តលេងច្នៃម៉ូតូតាមគេ។
លោកថា យុវវ័យដែលមានអាយុពី ២០ឆ្នាំភាគច្រើនចូលចិត្តច្នៃម៉ូតូប្រភេទម៉ាស៊ីន 125cc ដល់ 250 cc និងវ័យចំណាស់បន្តិចស្រលាញ់ប្រភេទម៉ាស៊ីនធំៗដូចជា 400cc ដល់ 1000cc។
សម្រាប់តម្លៃអាចចាប់ពី៣០០ ដុល្លារ ទៅ៧០០ដុល្លារអាស្រ័យតាមម៉ូតូនិងការកែច្នៃដែលចង់បាននិងតាមយីហោហាងល្បីមិនល្បីដែរ៕
បន្តចុចអាន៖