លែងហត់បញ្ហាថ្ម អនាគតស្មាតហ្វូនសាកបញ្ចូលថ្មតែ ៤ ដងប៉ុណ្ណោះក្នុងមួយឆ្នាំ
- 2017-06-27 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លែងហត់បញ្ហាថ្ម អនាគតស្មាតហ្វូនសាកបញ្ចូលថ្មតែ ៤ ដងប៉ុណ្ណោះក្នុងមួយឆ្នាំ
ចន្លោះមិនឃើញ
អ្នកវិទ្យាសាស្ត្រថ្មីៗនេះបានប្រកាសពីការរកឃើញសារធាតុម្យ៉ាង ដែលជួយសន្សំសំចៃការប្រើប្រាស់ថាមពលថ្មទូរសព្ទបានច្រើនជាងមុន ១០០ ដង។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Michigan និង Cornell បានឲ្យដឹងថា នាពេលអនាគតស្មាតហ្វូនត្រូវការសាកបញ្ចូលថ្មរៀងរាល់ ៣ ខែម្ដង ឫ៤ ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។
យោងតាមរបាយការណ៍ចេញពីនាយកមន្ទីរពិសោធន៍ផ្នែកបច្ចេកវិទ្យាថាមពលថ្នាក់ជាតិលោក Romamoorthy Ramesh បានបង្ហាញថា បច្ចុប្បន្នអគ្គិសនីត្រូវបានប្រើប្រាស់ប្រមាណ ៥ ភាគរយនៃថាមពលសកល។ នាឆ្នាំ ២០៣០ គេប៉ាន់ប្រមាណតម្រូវការប្រើប្រាស់អាចឡើងដល់ ៤០ ទៅ ៥០ ភាគរយ ដែលនេះជាផលប៉ះពាល់ដ៏ធំធេងមួយជុំវិញថាមពលសកល។ បើសិនជាការរុករកនេះទទួលបានជោគជ័យ អាចជាផលល្អក្នុងការកាត់បន្ថយ ការប្រើប្រាស់ថាមពលអគ្គិសនីក្នុងពិភពលោក។
បន្តចុចអាន៖