ឆ្ងល់​យូរ​ហើយ ទើប​តែ​ដឹង​ថា Hackers មាន​បី​ប្រភេទ​នេះ​សោះ!

  • 2017-06-27 04:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ធ្លាប់​បាន​ឮ​ពាក្យ​ថា "Hackers" ប៉ុន្តែ​មិន​បាន​ដឹង​ទេ​ថា ក្រុម​អ្នក​វាយ​ប្រហារ​តាម​បណ្ដាញ​អ៉ឺនធើណិត ឬ​េហគឃ័រ​នេះ​ចែកចេញជាប៉ុន្មានប្រភេទ​នោះ​ទេ។

ក្នុង​ទំព័រ​ហ្វេសបុក​​ លោក អ៊ូ ផាន់ណារិទ្ធ អ្នក​ជំនាញ​ប្រព័ន្ធ​សុវត្ថិភាព​សន្តិសុខ​អ៊ឺនធើណិតបាន​ពន្យល់ និង​បែង​ចែកប្រភេទ​នៃ​ហេគឃ័រ មាន​ជាបីប្រភេ​ទ​ដូច​ខាង​ក្រោម៖

#១. Hackivist

គឺសំដៅទៅលើក្រុមហេគឃ័រដែលធ្វើការ​វាយប្រហារ​ទៅ​លើ​ប្រព័ន្ធ​មាន​លក្ខណៈ​ជា​ការ​បាតុកម្ម​ប្រឆាំង​តវ៉ា​នឹង​អ្វីមួយ ឬ​មាន​លក្ខណៈ​ជា​នយោបាយ (ដូចជាក្រុម​ Anonymous) ជា​ដើម​។

#២​. Cyber Criminals

គឺ​​សំដៅ​​ទៅ​​ដល់​​ក្រុម​​ហេគឃ័រ​​ដែល​វាយលុក​ទៅលើ​ប្រព័ន្ធ​ព័ត៌មាន​ក្នុង​គោលបំណង​លួច​យក​ទីន្នន័យ លួច​អត្តសញ្ញាណ​គណនី​ធនាគារ វាយប្រហារ​ក្នុង​គោលបំណង​ទាញយក​ផលប្រយោជន៍​ហិរញ្ញវត្ថុ។

#៣. Nation State

គឺ​សំដៅ​ទៅ​លើ​ក្រុមហេគឃ័រ​ដែល​វាយលុក​ទៅ​លើ​ប្រព័ន្ធ​ព័ត៌មាន​ក្នុង​គោលបំណង​ចារកម្ម​ព័ត៌មាន​ឬ​ទិន្នន័យ​របស់​ប្រទេស​ណាមួយ លួច​ព័ត៌មាន​សំងាត់​នៃ​ប្រទេស​ណាមួយ៕

អាន​បន្ត៖

ប្រភព៖ អ៊ូ ផាន់ណារិទ្ធ

អត្ថបទ៖ រក្សា

អត្ថបទថ្មី