អ្នក​លក់​ ​Online​ ​ប្រើ​សេវា​ ​PayPal​ ​ប្រយ័ត្ន​ខ្លួន​ទៅ​ ​ព្រោះមាន​អ្នក​​ចាញ់​បោក​ច្រើន​គ្នា​ហើយ

  • 2017-06-14 03:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​ឆបោក​លើ​សេវា​ទូទាត់​ប្រាក់​តាម​បណ្ដាញ​អ៊ីនធឺណិត​ ​PayPal​ ​ប្រមាណ​ ​៤០​ ​ករណី​ត្រូវ​រក​ឃើញ​ក្នុង​ប្រទេស​សិង្ហបុរី​ ​នេះ​បើ​យោង​តាម​ការ​បង្ហាញ​ពី​កងកម្លាំង​ប៉ូលិស​ប្រទេស​សិង្ហបុរី។

ប៉ូលិស​សិង្ហបុរី​បន្ត​ថា​ ​ជន​ឆបោក​បាន​ប្រើប្រាស់​វិធី​ទិញ​ទំនិញ​ ​និង​ឲ្យ​បញ្ជូន​ទៅ​ប្រទេស​ផ្សេង​ពី​អ្នក​លក់​តាម​អនឡាញ​ ​និង​បណ្ដាញ​សង្គម​ដោយ​ប្រើប្រាស់​ ​Email​ ​ក្លែងក្លាយ​ ​និង​បច្ចេកទេស​ប្រមូល​ទិន្នន័យ​នានា​នៃ​គណនី​របស់​ជន​រង​គ្រោះ។

រង្វង់​ទឹក​ប្រាក់​ប្រមាណ​ជាង​ ​៣​ ​ម៉ឺន​ដុល្លារ​អាមេរិក​ ​ត្រូវ​បាន​ក្រុម​ជន​ឆបោក​ប្រមូល​បាន​ ​ដោយ​គិត​ពី​ខែ​មករា​ ​២០១៧​ ​ដល់​ ​ដើម​ខែ​មិថុនា​ ​២០១៧​ ​នេះ​ ​ហើយ​ប៉ូលិស​សិង្ហបុរី​ ​ក៏​អះអាង​ថា​ក្រុម​អ្នក​ឆបោក​ទាំង​នេះ​ ​គឺ​អាច​នឹង​ធ្វើ​សកម្មភាព​ដូច​គ្នា​​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល​ ​ខណៈ​ការ​លក់​ទំនិញ​អនឡាញ​ក្នុង​តំបន់​នេះ​ ​គឺ​កើន​ជា​គំហុក​ ​តែ​ការ​យល់​ដឹង​ពី​សុវត្ថិភាព​បច្ចេកវិទ្យា​ហាក់​នៅ​មាន​កម្រិត៕

ចុចអានបន្ត ៖

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី