Zenfone Zoom S​ ​បច្ចេកវិទ្យា​កប់ តម្លៃ​ប្រជែង​ស្មាតហ្វូន​ស៊េរី​ទំនើប​ (វីដេអូ)

  • 2017-06-12 02:15:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zenfone Zoom S​ ​ជា​ផលិតផល​ដែល​ ​ASUS​ ​ដាក់​ប្រជែង​ក្នុង​ទីផ្សារ​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ឆ្នាំ​ ​២០១៧​។ វា​​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ​ ​ហើយ​មាន​តម្លៃ​ប្រមាណ​ ​៥១៥​ ​ដុល្លារ។

បំពាក់​អេក្រង់​ ​LCD​ ​៥,២​ ​អ៊ីញ​ ​បង្ហាញ​រូប​ទំហំ​ ​១០៨០x១៩២០​ ​ភិចសែល​ ​និង​មាន​ដង់ស៊ីតេ​រូប​ ​៤២៤ppi។ កាមេរ៉ា​មុខ​ ​១៣​ ​មេហ្គាភិចសែល​ ​ដែល​ថត​វីដេអូ​កម្រិត​ ​1080p​ ​និង​កាមេរ៉ា​ក្រោយ​ភ្លោះ​ ​១២​ ​មេហ្គាភិចសែល​ ​ថត​វីដេអូ​កម្រិត​ ​4K​ ​និង​អាច​ទាញ​រូបភាព​ចេញ​ពី​វីដេអូ​ក្នុង​ទំហំ​ ​៩​ ​មេហ្គាភិចសែល។

ភ្ជាប់​មក​ជា​មួយ​នូវ​បន្ទះ​ឈីប​ ​Snapdragon 625​ ​អម​ ​CPU​ ​ប្រភេទ​ ​Octa-core 2.0 GHz Cortex-A53​ ​និង​ ​GPU​ ​ម៉ូដែល​ ​Adreno 506​ ​RAM​ ​៤GB​ ​និង​ថាមពល​ថ្ម​ ​៥ ០០០​ ​mAh​ ​ដែល​អនុញ្ញាត​ឲ្យ​ស្មាតហ្វូន​នេះ​អាច​លេង​ហ្គេម​ដែល​មាន​ក្រាហ្វិក​ធំ​ៗ​បាន​យ៉ាង​រលូន​ ​និង​រយៈ​ពេល​វែង។

​ប្រើប្រាស់​អ៊ីនធឺណិត​ដល់​ល្បឿន​ ​4G​ ​Asus Zenfone Zoom S​ ​អាច​ដំណើរការ​បាន​ជា​ប្រភេទ​ស៊ីម​ពីរ​ ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ​៣២​ ​៦៤​ ​ឬ​ ​១២៨​ ​GB​ ​និង​អាច​បន្ថែម​ ​microSD​ ​ដល់​ទៅ​ ​២៥៦​ ​GB។

ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android 6.0.1 (Marshmallow)​ ​ដែល​មាន​ការ​ការពារ​ខ្ពស់​ ​ហើយ​បន្ថែម​មុខងារ​សុវត្ថិភាព​នានា​ ​រួម​ទាំង​ស្កេន​ក្រយៅ​ដៃ៕

អត្ថបទ៖ រដ្ឋ

អត្ថបទថ្មី