នារីកែភេទថៃ ១០រូប ស្រស់ស្អាតបំផុត មើលហើយចង់ភ្លឹក
- 2017-06-27 08:15:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីកែភេទថៃ ១០រូប ស្រស់ស្អាតបំផុត មើលហើយចង់ភ្លឹក
ចន្លោះមិនឃើញ
ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងខ្លះៗអំពីបវរកញ្ញាឯក តារាម៉ូដែលអាជីព និងអ្នកជំនួញតាមបណ្ដាញសង្គមក្នុងប្រទេសថៃ គឺភាគច្រើនសុទ្ធសឹងតែជានារីកែភេទដ៏ស្រស់ស្អាត។
នារីកែភេទក្នុងប្រទេសថៃ ត្រូវគេមើលឃើញមានចំនួនច្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងធ្វើឲ្យមនុស្សទូទៅមើលសឹងមិនស្គាល់ថា មានអតីតកាលជាបុរសឡើយ។ សម្រស់នារីកែភេទទាំង ១០រូប ខាងក្រោម ត្រូវបានគេចាត់ទុកថា ស្រស់ស្អាតជាងគេបំផុតក្នុងប្រទេសថៃបច្ចុប្បន្ន៖
១០. Chalisa Rose Yuemchai (ហៅ Rose)៖ ល្បីឈ្មោះដោយសារសម្ដែងរឿងកំប្លែងចិនថតនៅប្រទេសថៃ Lost in Thailand។ នាងអាចនិយាយភាសាចិនបានយ៉ាងល្អ និងមានអ្នកគាំទ្រជនជាតិចិនយ៉ាងច្រើន។
៩. Patta Nadia wiruntanaki (Nadia) ៖ ធ្លាប់គ្រងជាបវរកញ្ញាឯកថៃ Miss Mimosa Queen Thailand ក្នុងឆ្នាំ ២០១៥។ ក្រោយមកនាងធ្វើជាម៉ូដែល និងអ្នករាំក្រៅម៉ោង។
៨. Pemika Pynk Ditsayamethanont (Pynk)៖ នាងជាអ្នកនាំពាក្យតារាម៉ូដែលខាងមន្ទីរពេទ្យវះកាត់កែសម្ផស្សមួយក្នុងប្រទេសកូរ៉េខាងត្បូង។
៧. Monthana “Jeen” Chuthatus (Jeen)៖ នាងមានអាយុ ២០ឆ្នាំ ល្បីឈ្មោះដោយសារបង្ហាញមុខពេលទៅដាក់ពាក្យបម្រើយោធា ទោះបីរូបរាងនាងមិនសាកសមសម្រាប់យោធាក៏ដោយ។
៦. Woranun “Frame” Nalatworasakul (Frame)៖ នាងអាយុ ២២ឆ្នាំ នាងមានគេស្គាល់ច្រើនតាមបណ្ដាញសង្គមពេលនាងទៅដាក់ពាក្យបម្រើយោធា ព្រោះតែរូបរាងស្រស់ស្អាត ស្រលូន នាងមិនបានជាប់ឡើយ តែបានផ្ដល់បទសម្ភាសជាមួយទូរទស្សន៍ថៃជាច្រើន។
៥. Rinrada “Yoshi” Thurapan (Yoshi)៖ នាងមានគេស្គាល់ច្រើនដោយសារមុខដូចតុក្កតា និងធ្លាប់សម្ដែងក្នុងបទចម្រៀង MV របស់អ្នកចម្រៀងថៃជាច្រើនដែរ។
៤. Nathachat “Hana” Chanchiew (Hana)៖ នាងទទួលភាពល្បីល្បាញនៅពេលនាងចូលរួមកម្មវិធីប្រកួតម៉ូដែល The Face Thailand រដូវកាលទី ៣ ហើយបច្ចុប្បន្នជាតារាម៉ូដែលអាជីព។
៣. Chananchida “Blossom” Rungpetcharat (Blossom)៖ នាងធ្លាប់ឈ្នះពានបវរកញ្ញាឯកភេទទី៣ Miss Tiffany's Universe 2013
២. Jiratchaya “Mo” Sirimongkolnawin (Mo)៖ នាងបានឈ្នះជាម្ចាស់ពានបវរកញ្ញាឯកភេទទី ៣ Miss Tiffany's Universe ឆ្នាំ ២០១៦ និងពានបវរកញ្ញាឯកភេទទី ៣ អន្តរជាតិ Miss International Queen តំណាងឲ្យប្រទេសថៃ។
១. Treechada “Poyd” Petcharat (Poyd)៖ ជាច្រើនឆ្នាំមកនេះ Poyd ត្រូវបានគេចាត់ទុកជានារីកែភេទស្អាតជាងគេបំផុតប្រចាំប្រទេសថៃ។ នាងជាតារាសម្ដែង និងធ្លាប់ជាប់ក្នុងបញ្ជីអ្នកមុខស្អាតបំផុតទាំង ១០០ លើលោកឆ្នាំ ២០១៤ របស់ទស្សនាវដ្ដីអាមេរិក TC Candler៕