ថ្ងៃ​នេះ​ ​កុំ​ភ្លេច​និយាយ​ ​Happy Birthday​ ​ដាក់​ម៉ាស៊ីន​ ​ATM

  • 2017-06-27 09:00:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ ​២៧​ ​មិថុនា​ ​២០១៧​ ​គឺ​ជា​ខួប​គម្រប់​ ​៥០​ ​ឆ្នាំ​នៃ​ម៉ាស៊ីន​ ​ATM​ ​ដែល​ចាប់​កំណើត​នា​ថ្ងៃ​ ​២៧​ ​មិថុនា​ ​១៩៦៧​ ​ស្ថាបនិក​ជា​វិស្វករ​ស្កុតឡែន​ ​(Scotland)​ ​លោក​ ​John Shepherd Barron​ ​ហើយ​មាន​ពាក្យ​ពេញ​ថា​ ​Automated teller machine​ ​ដែល​ដាក់​ដំណើរការ​មុន​គេ​ដោយ​ធនាគារ​ ​Barclays Bank​ ​ក្នុង​ទី​ក្រុង​ ​Enfield​ ​ចក្រភព​អង់គ្លេស។

លោក​ ​John Shepherd Barron នឹង ATM មុនគេរបស់ធនាគារ​ ​ ​Barclays Bank​

ដំណើរការ​ដំបូង​ ​ATM​ ​ប្រើប្រាស់​ជាមួយ​នឹង​ការ​ដោត​បញ្ចូល​ក្រដាស​សែក​ផលិត​ពី​សារធាតុ​កាបូន​ ​ចេញ​ដោយ​ធនាគារ​ ​ដែល​អាច​ឲ្យ​ម៉ាស៊ីន​ស្គាល់​ ​និង​ធានា​ពី​សុវត្ថិភាព។ ក្រោយ​មក​ទៀត​ ​ម៉ាស៊ីន​នេះ ត្រូវ​បាន​ដំណើរការ​ដោយ​កាត​ ​ដែល​មាន​លេខ​សម្ងាត់​ចំនួន​ ​៦​ ​ខ្ទង់។ បន្ទាប់​មក​ទៀត​ ​ការប្រើប្រាស់​ម៉ាស៊ីន​ ​ATM​ ​នេះ​ ​បាន​រីក​រាលដាល​ដល់​សហរដ្ឋអាមេរិក​ ​អឺរ៉ុប​ ​និង​ជប៉ុន។

បច្ចុប្បន្ន​មាន​ទូរ​ ​ATM​ ​ប្រមាណ​ ​៣​ ​លាន​គ្រឿង​ ​នៅ​ទូទាំង​ពិភពលោក​ ​ហើយ​ប្រទេស​ដែល​មានការ​ប្រើប្រាស់​​ទូរ​ ​ATM​ ​ច្រើន​ជាងគេ​គឺ​ ​សហរដ្ឋអាមេរិក, កាណាដា, អឺរ៉ុប និង​ជប៉ុន។

លោក​ ​John Shepherd Barron

ស្ថាបនិក​ម៉ាស៊ីន​ ​ATM​ ​លោក​ ​John Shepherd Barron​ ​កើត​នៅ​ថ្ងៃ​ ​២៣​ ​ឧសភា​ ​១៩២៥​ ​ក្នុង​ទីក្រុង​ ​Shillong​ ​ប្រទេស​ឥណ្ឌា​ ​(ជំនាន់​ចក្រភព​អង់គ្លេស​ដាក់​អាណានិគម​លើ​ឥណ្ឌា​ ​និង​ប្រទេស​នានា​ក្នុង​តំបន់)។ ឪពុក​ជា​ប្រធាន​ជាន់​ខ្ពស់​ក្រុម​វិស្វករ​កំពង់ផែ​ ​Chittagong​ ​និង​ជា​នាយក​វិទ្យាស្ថាន​វិស្វកម្ម​ស៊ីវិល​ ​ម្ដាយ​ជា​កីឡា​ការិនី​ជើង​ឯក​វាល​កូន​បាល់​ក្របខ័ណ្ឌ​អូឡាំពិក​ ​និង​ ​Wimbledon​ ​ហើយ​លោក​ ​John Shepherd Barron​ ​លាចាក​លោក​ថ្ងៃ​ ​១៥​ ​ឧសភា​ ​២០១០៕

ចុចអានបន្ត ៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី