ដួង ម៉ានិច ដំឡើង​ថ្លៃ​ខ្លួន​ឡើង​ខ្លាំង​ជាង​មុន

  • 2017-07-02 00:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ឆ្នាំ​​ទៅ​មិញ ដួង ម៉ានិច ស៊ី​ថ្លៃ​១រឿង ត្រឹម​តែ​២ពាន់​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ នាង​បង្ហើប​ឲ្យ​ដឹង​ថា ថ្លៃ​ខ្លួន​នាង​ឡើង​ថែម​១ពាន់​ដុល្លារ​ថែម​ទៀត ដែល​ការ​ឡើង​នេះ ក៏​ព្រោះ​តែ​សន្ទុះ​ប្រជាប្រិយភាព​កាន់​តែ​មាន​ការ​ចាប់អារម្មណ៍ គួប​ផ្សំ​នឹង​សមត្ថភាព​ផង​​ដែរ។

ម៉ានិច បញ្ជាក់​ឲ្យ​ដឹង​ថា សម្រាប់​រឿង​ភាគ​នាង​ទទួល​បាន​តម្លៃ​ខ្លួន​៣ពាន់​ដុល្លារ​ឡើង​ក្នុង​​មួយ​រឿង​មិន​គិត​ចំនួន​ភាគ។ ចំពោះ​រឿង​ដុំ​វិញ នាង​ស៊ី​ថ្លៃ​គិត​តាម​ថ្ងៃ ដោយ​១ថ្ងៃ​ចាប់​ពី​១៥០ ដុល្លារ​ទៅ ២០០ ដុល្លារ រីឯ​​ការ​ថត​MV​វិញ នាង​ស៊ី​១ថ្ងៃ​៧០ ដុល្លារ។

ដោយ​ឡែក​ការ​ថត​ស្ប៉ត​​ពាណិជ្ជកម្ម​វិញ ស្រី​ស្អាត​រូប​នេះ​កាន់​តែ​ស៊ី​ថ្លៃ​ថែម​ទៀត ដោយ​នាង​ប្រាប់​ថា ១ស្ប៉ត នាង​ស៊ី​ថ្លៃ​រហូត​ដល់​ទៅ៦ពាន់​ដុល្លារ​​​ឯណោះ។

ទទឹម​​​គ្នា​នោះ​ដែរ​បច្ចុប្បន្ន ម៉ានិច មាន​ការងារ​១ទៀត គឺ​ Promote ទំព័រ​ហ្វេសប៊ុក ឲ្យ​ហាង​ក៏​ដូច​ជា​ក្រុមហ៊ុន​ថែម​ទៀត​ផង។ នាង​ប្រាប់​ថា ការងារ​នេះ ខ្លួន​បាន​កុងត្រា​ជា​ឆ្នាំ ដោយ​១ឆ្នាំ​យក​៤ពាន់​ដុល្លារ ក្នុង​នោះ ការងារ​នាង​ត្រូវ​ថត២ វីដេអូ។

រូបថត៖ហ្វេសប៊ុក ម៉ានិច

នាង​ថ្លែង​ឲ្យ​ដឹង​ថា ទោះបី​ជា​បាន​ប្រកាស​ឡើង​ថ្លៃ​បែប​នេះ​ក្ដី ផលិតករ​ជា​ច្រើន​មិន​បាន​រួញរា​ក្នុង​ការ​ទទួល​យក​នាង​ឡើយ ដោយ​បច្ចុប្បន្ន នាង​កំពុង​តែ​ជាប់​កុងត្រា​ថត​រឿង​២ទៅ៣​រឿង មិន​មាន​ពេល​សម្រាក​ឡើយ។

ម៉ានិច រំពឹង​ថា ថ្លៃ​ខ្លួន​នាង​នឹង​កាន់​តែ​ឡើង​ជាង​នេះ​ទៅ​ទៀត​នា​ពេល​​អនាគត៕

*សុះ ម៉ាច ត្រៀម​ចេញ​ពី​តំណែង

*កែវ វាសនា ត្រូវ​ភរិយា​និយាយ​ដើម

*មិន​ធម្មតា​ទេ​បង​ថ្លៃ នាយ​ព្រែក ស្អាត...!

អត្ថបទ៖ ស៊ុនហួត