អ្នក​ច្នៃ​ម៉ូដ​ពាក់​នាឡិកា​ Ice-watch តាំង​ពី​ក្បាល​ដល់​ដៃ ប្រាប់​ពី​មូលហេតុ​ជំរុញ​ខ្លួន​ចូល​បង្ហាញ​ស្នាដៃ

  • 2017-06-27 13:38:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក យុន រតនៈ ជា​អ្នក​ច្នៃ​ម៉ូដ​សំលៀកបំពាក់​ម៉ាក រតនៈ ដែល​ចូល​រួម​ក្នុង​កម្មវិធី Phnom Penh Designers Week រដូវ​កាល​ទី ៨ បាន​ប្រាប់​ថា ក្រៅ​ពី​គ្រួសារ​ដែល​ជំរុញ​ទឹក​ចិត្ត​ខ្លួន​ដើម្បី​ចាប់​ជំនាញ​ច្នៃ​ម៉ូដ ក្នុង​នោះ​ក៏​មាន​ម៉ាក​នាឡិកា Ice-watch ដែល​ជួយ​ឧបត្ថម្ភ​ខ្លួន ជា​ពិសេស​គឺ​ក្នុង​កម្ម​វិធី PPDW នេះ​តែ​ម្ដង។

បើ​តាម​បងស្រី​របស់​អ្នក​ច្នៃ​ម៉ូដ​ ដែល​ធ្លាប់​ចូល​រួម​ប្រកួត​នៅ​ក្រៅ​ប្រទេស​ដល់​វគ្គ​ចុង​ក្រោយ​រូប​នេះ ក៏​បាន​បង្ហើប​ពី​មូលហេតុ​ដែល​ប្អូន​ប្រុស​ខ្លួន​ដាក់​ឈ្មោះ​ម៉ាក​សំលៀកបំពាក់​ជា​ភាសាខ្មែរ​ដែរ​ថា​ ៖ "និយាយ​រួម​ទៅ​ឈ្មោះ​ រតនៈ នេះ​ជា​ឈ្មោះ​​ដែល​ឪពុក​ដាក់​ឲ្យ ហើយ​ភាគ​ច្រើន​ឃើញ​គេ​​ផ្សេង​​ប្រើ​ឈ្មោះ​បរទេស ចឹង​កុំ​​ឲ្យ​ដូច​គេ​ពេក យើង​​ចង់​ប្រើ​ឈ្មោះ​ជា​ខ្មែរ​ម្ដង"។

តោះ ចង់​ដឹង​អ្នក​ច្នៃ​ម៉ូដ​នេះ​និយាយ​អ្វីខ្លះ​ពី​ការ​ជំរុញ​ទឹកចិត្ត​របស់​ខ្លួន ព្រម​ទាំង​ស្នាដៃ​ក្នុង​កម្មវិធី PPDW រដូវ​កាល​ទី​៨ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍ នៅ Showroom Audi នេះ សូម​មើល​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម