Toggle,Utilities និង​ SBSettings តិច​ថា​មិន​ស្គាល់​សម្រាប់​អ្នក​ប្រើ iPhone

  • 2017-06-28 01:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀងរាល់​សប្ដាហ៍​ Sabay តែងតែ​រិះរក​នូវ​ពាក្យ​គន្លឹះបច្ចេកទេស​​ថ្មីៗ​​ពី​​ iPhone។ ថ្ងៃ​នេះ​ មាន​ពាក្យ​​ថ្មី​មួយ​ចំនួន​ទៀត​ដូចជា​ពាក្យ​ Toggle,Utilities និង SBSettings ដើម្បី​​ប្រិយមិត្ត​អាច​ស្វែង​យល់និង​ដឹង​ពី​​មុខងារ​ប្រើប្រាស់​របស់​វា។

១.Toogle

Toggle តំណាង​ឱ្យ​ប៊ូតុង​​បិទ​បើក (Turn Off/On) លើ​មុខងារ​ណា​មួយ​របស់​ iPhone។ ឧបមា​អ្នក​ចូល​ទៅ​ក្នុង​ Settings ដើម្បី​បិទ​ Low Power Mode ​កុំ​ឱ្យ​ដំណើរការ​ នៅ​ពេល​បិទ Toggle នឹង​ប្រែ​ជា​ពណ៌​ប្រផេះ ហើយ​ពេល​បើក​ Toggle នឹង​ប្រែ​ជា​ពណ៌​បៃតង។ ​

​២.Utilities ឫ Utilities Folder:

iPhone/iPad តាំង​ពី​ជំនាន់ iOS ចាស់ៗ​មក​ Apple បាន​បន្ថែម​ Folder មួយ​ឈ្មោះ​ថា Utilities រាល់​ពេល​ដែល​ម៉ាស៊ីន​ទើប​ Restore ​ដំណើរការ​​ថ្មី។ ក្នុង​ Utilities Folder មាន​កម្មវិធី​មក​ពី​នាយ​មួយ​ចំនួន​ដូច​ជា Contacts, Calculator និង Compass ជា​ដើម ទាំង​ដែល​យើង​មិន​ទាន់​បាន​ Move ចូល​ផង។​

សរុប​មក​ Utilities មាន​ន័យ​ថា​ជា​បណ្ដុំ​កម្មវិធី​ប្រើប្រាស់​សំខាន់ៗ​ដែល​មាន​មក​ពី​នាយ​នៅ​លើ iPhone ហើយ​ Utilities Folder ជា​ Folder ដែល​ផ្ទុក​បណ្ដុំ​កម្មវិធី​ទាំង​នោះ។

(បញ្ជាក់​: សម្រាប់ iOS ស៊េរី​ខ្ពស់​ខ្លះ វា​ជំនួស​ដោយ​ពាក្យ​ Extra)

៣.SBSettings:

មុន iOS 7 មក​ដល់ ផ្ទាំង​ Control Center នៅ​លើ iOS ចាស់ គឺ​ពុំ​ទាន់​មាន​នោះ​ទេ ម្ល៉ោះហើយ​ក្រុម​ Developer ក្នុង​ Cydia បាន​បង្កើត​ Tweak ម្យ៉ាង​មាន​ឈ្មោះ​ថា SBSettings ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​មុខងារ​សំខាន់ៗ​មួយ​ចំនួន ដែល​មាន​ក្នុង Settings ដោយ​គ្រាន់​តែ​ប្រើ​ម្រាម​ដៃ​អូស​ពី​លើ​អេក្រង់​មក​ក្រោម​ដើម្បី​បង្ហាញ។

Sabay អាច​ប្រាប់​អ្នក​ទាំង​អស់​គ្នា​បាន SBSettings ស្រដៀង​ទៅ​នឹង Control Center លើ iOS 7 បច្ចុប្បន្ន ប៉ុន្តែ​ទាមទារ​ឱ្យ​មាន Cydia ទើប​អាច​ដំឡើង​បាន ហើយ iOS 5 និង iOS 6 ទើប​គាំទ្រ​ដំណើរការ។

បើ​ប្រិយមិត្ត​មាន​ចម្ងល់​នៃ​ពាក្យ​បច្ចេកទេស​ផ្សេងៗ​ទៀត​នៅ​លើ iPhone ប្រិយមិត្ត​អាច​ធ្វើ​ការ Comment នៅ​ខាង​ក្រោម​បាន ហើយ​ពួក​យើង​នឹង​បន្ត​រិះរក​ការ​ពន្យល់​អត្ថន័យ​របស់​វា​នា​សប្ដាហ៍​ក្រោយ​បន្ទាប់។​​​​​​

បន្ត​ចុច​អាន៖

អត្ថបទ៖ កៅ រក្សា

អត្ថបទថ្មី