Apple​ លុប​​​កម្មវិធី​ផលិត​ចម្លង​គេ​ ​ជាង​ ​៥​ ​ម៉ឺន​ពី​ ​App​ ​Store

  • 2017-06-26 06:50:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ ​និង​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​ ​Apple​ ​បាន​បើក​យុទ្ធនាការ​លុប​ចោល​ហ្គេម​ ​និង​កម្មវិធី​នានា​ ​(App)​ ​ដែល​សង្ស័យ​មាន​ផ្ទុក​ ​Spam​ ​និង​ផលិត​ចម្លង​គេ​ប្រមាណ​ ​៥៨ ០០០​ ​ពី​ ​App Store​ ​ក្នុង​ប្រទេស​ចិន។

ក្នុង​ចំណោម​នោះ​ ​៣៣,៥%​ ​គឺ​ជា​ហ្គេម​ ​ហើយ​នេះ​ជា​លើក​ទី​ ​២​ ​ក្នុង​ខែ​មិថុនា​ ​២០១៧​ ​ដែល​ ​Apple​ ​លុប​​កម្មវិធី​ប្រភេទ​ខាង​លើ​ពី​ទីផ្សារ​ប្រទេស​ចិន​ ​ខណៈ​កាល​ពី​ថ្ងៃ​ ​១៥​ ​មិថុនា​ ​២០១៧​ ​គឺ​បាន​លុប​ប្រមាណ​ ​២២ ០០០​ ​កម្មវិធី។

ទន្ទឹម​នោះ​ ​មាន​ព័ត៌មាន​ចចាមអារ៉ាម​ចែក​ចាយ​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ប្រទេស​ចិន​ដែល​ថា​ ​Apple​ ​ធ្វើ​ដូច​នេះ​ ​គឺ​ចង់​សងសឹក​នឹង​ក្រុមហ៊ុន​ ​Tencent​ ​ដែល​ជា​ម្ចាស់​កម្មវិធី​បណ្ដាញ​សង្គម​ដ៏​ធំ​មួយ​របស់​ចិន​គឺ​ ​WeChat​ ​ខណៈ​កម្មវិធី​នេះ​ជា​មូលហេតុ​ឲ្យ​កម្មវិធី​របស់​អាមេរិក​ជា​ច្រើន​មិន​អាច​ចូល​ទីផ្សារ​ប្រទេស​ចិន៕

ចុចអានបន្ត ៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី