Facebook ចេញ​មុខងារ​ថ្មី សរសេរ​អក្សរ​ចេញ​វេទមន្ត​ដូច Harry Potter

  • 2017-06-26 03:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​យក្ស Facebook បាន​បញ្ចេញ​មុខងារ​ថ្មី​មួយ ដើម្បី​អបអរ​សាទរ​​ខួប​ទី ២០ ឆ្នាំ​នៃ​ការ​ចេញ​លក់​សៀវភៅ​​រឿង​វេទមន្ត​ Harry Potter។

មុខងារ​ថ្មី​នេះ​គឺ​នៅ​ពេល​អ្នក​វាយ​​​ឈ្មោះ​របស់​ក្រុម​ចំនួន​ ៤ ក្នុង​​​សាលា​​​ Hogwarts ​ឈ្មោះ​ទាំង​នោះ​នឹង​ប្ដូរ​ជា​ពណ៌​ខុសៗ​គ្នា ដោយ​​ឈ្មោះ “Slytherin” ចេញ​ពណ៌​បៃតង, "Hufflepuff" ចេញ​ពណ៌​លឿង, "Ravenclaw" ចេញ​ជា​ពណ៌​ខៀវ និង "Gryffindor" ចេញ​ជា​ពណ៌​ក្រហម។ មិន​តែ​ប៉ុណ្ណោះ​វា​ថែម​​បង្ហាញ​​ចេញ​នូវ​​ឈើ​វេទមន្ត​ដូច​ក្នុង​រឿង​ Harry Potter ទៀត​ផង។

មួយ​វិញ​ទៀត​ប្រសិន​បើ​អ្នក​វាយ​ពាក្យ​ Harry Potter ពាក្យ​នេះ​នឹង​ប្ដូរ​ទៅ​ជា​ពណ៌​ក្រហម​ ព្រោះ​ថា​ Harry Potter ជា​តួ​អង្គ​ស្ថិត​នៅ​ក្នុង​ក្រុម Gryffindor។ មុខងារ​នេះ​​មាន​ដំណើរ​ការ​លើ​គណនី​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ហើយ ដោយ​អាច​សាក​ល្បង​បាន​ទាំង​នៅ​លើ​ទូរសព្ទ និង កុំព្យូទ័រ៕​ ​

ចុចអាន៖

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង