YouTube មាន​អ្នក​ប្រើប្រចាំ​ខែ​សរុប​ជិត​តាម​ទាន់ Facebook

  • 2017-06-24 02:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​នេះ​មាន​​ការ​ប្រកាស​បង្ហាញ​នូវ​មុខងារ​ថ្មី VidCon របស់​ YouTube ដែល​អាច​អនុញ្ញាត​ឱ្យ​តារា​ល្បីៗ​ជួប​គ្នា​ជាមួយ​ប្រិយមិត្ត​អ្នក​គាំទ្រ​ក្នុង​មាតិកា​មួយ។​ CEO របស់​ YouTube អ្នកស្រី​ Susan Wojcicki បាន​បង្ហើប​តួ​លេខ​អ្នក​ប្រើប្រាស់​ Log-in ប្រចាំ​ខែ​លើ​គេហទំព័រ​ខ្លួន មាន​ការ​កើន​ឡើង​ដល់ ១,៥ ពាន់​លាន​នាក់​ហើយ ដោយ​នេះ​មិន​ទាន់​រាប់​បញ្ចូល​អ្នក​ប្រើ​ជា​លក្ខណៈ​ទូទៅ​នោះ​ទេ។

រំលឹក​ថា​តួ​លេខ​នេះ​បើ​គិត​ទាំង​អ្នក​ប្រើ​ទូ​ទៅ អាច​មាន​ភាព​ប្រកៀកប្រកិត​ជាមួយ​ Facebook ដែល​គិត​ត្រឹម​ខែ​មិនា ឆ្នាំ ២០១៧ Facebook ទទួល​អ្នក​លេង​ប្រចាំ​ខែ​ ១,៩៤ ពាន់​លាន​នាក់។ របាយការណ៍​មួយ​បង្ហាញ​ជា​មធ្យម​មនុស្ស​មើល​វីដេអូ​លើ YouTube រយៈពេល​ ១ ម៉ោង​ក្នុង​មួយ​ថ្ងៃ ដែល​ស្ដាប់​ទៅ​វា​ពិត​ជា​មិន​គួរ​ឱ្យ​ជឿ៕

ចុចអាន៖

ប្រភព៖ GSMarena   ប្រែសម្រួល ៖ កៅ រក្សា

អត្ថបទថ្មី