WannaCry វាយប្រហារ Honda រាំងស្ទាក់ការផលិតរថយន្ត ១ ពាន់គ្រឿង/ថ្ងៃ
- 2017-06-23 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
WannaCry វាយប្រហារ Honda រាំងស្ទាក់ការផលិតរថយន្ត ១ ពាន់គ្រឿង/ថ្ងៃ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Honda ទើបតែចេញប្រកាសការផ្អាកផលិតរថយន្តនៅប្រទេសជប៉ុន ក្រោយរកឃើញប្រព័ន្ធកុំព្យូទ័រត្រូវបានវាយប្រហារពីមេរោគ WannaCry ។ នេះបើយោងតាមរបាយការណ៍ចេញពី Reuters ។
កាលពីថ្ងៃចន្ទ សង្វាក់ផលិតកម្មរថយន្ត ១ ពាន់គ្រឿងក្នុងមួយថ្ងៃនៅរោងចក្រក្នុងទីក្រុង Sayama ប្រទេសជប៉ុនត្រូវបានផ្អាក រួមមានទាំងប្រភេទរថយន្ត Accord Sedan, Odyssey និង Stepwagon Minivans។ ក្រោយមកដំណើរការបានចាប់ផ្ដើមបើកជាប្រក្រតីវិញនៅថ្ងៃអង្គារ។
ដំបូងឡើយក្រុមហ៊ុនប្រទេសជប៉ុនមួយនេះ បានរកឃើញមេរោគ WannaCry ជ្រៀតចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រក្រុមហ៊ុនអំឡុងថ្ងៃអាទិត្យ ហើយមានការរាលដាលដល់សាខាបណ្ដាប្រទេសផ្សេងទៀតរួមមានខាងប៉ែកអឺរ៉ុប, អាមេរិកខាងជើង, ចិនជាដើម។
ទាក់ទងនឹងបញ្ហានេះអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសន្តិសុខនៅក្រុមហ៊ុនការពារមេរោគកុំព្យូទ័រ Lastline បានប្រាប់សារព័ត៌មាន IBT ថា ការដែល WannaCry វាយប្រហារក្រុមហ៊ុនរថយន្ត HONDA បញ្ជាក់ថាមេរោគនេះមានគោលដៅទៅលើគ្រប់ប្រភេទអាជីវកម្ម មិនត្រឹមតែក្រុមហ៊ុន Online មួយប៉ុណ្ណោះឡើយ។
បន្តចុចអាន៖