ថ្លៃ​ដើម​ផលិត​ iPhone 7 និង​ Galaxy S8 មួយ​គ្រឿងៗ​មិន​ធម្មតា

  • 2017-06-21 01:45:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ iPhone 7 និង​ Galaxy S8 សុទ្ធ​សឹង​តែ​ជា​កំពូល​ស្មាតហ្វូន មាន​អ្នក​ប្រើប្រាស់​ច្រើន​ក្នុង​ពិភពលោក​។​ តើ​អ្នក​ធ្លាប់​ដឹង​ទេ ថ្លៃ​ដើម​ផលិត​ទូរសព្ទ​ទាំង​នោះមួយ​គ្រឿង​ៗ​ ក្រុមហ៊ុន​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន?

+ថ្លៃ​ដើម​ផលិត​ iPhone 7:

យោង​តាម​របាយការណ៍​ចេញ​ពី IHS Markit បាន​បង្ហើប​ថា​ iPhone 7 ក្នុង​មួយ​គ្រឿង Apple ត្រូវ​ចំណាយ​ថ្លៃ​ផលិត​អស់ ២១៩,៨០ ដុល្លារ គិត​ទាំង​តម្លៃ​ពលកម្ម​ ៥ ដុល្លារ​ក្នុង​មួយ​គ្រឿង​​ទៀត ដើម្បី​បាន​ iPhone 7 ទំហំ 32GB មួយ​គ្រឿង​ ថ្លៃ​ចំណាយ​សរុប​គឺ ២២៤,៨០ ដុល្លារ​។​ ចំណាយ​នេះ​ក្រុមហ៊ុន​ផ្ទាល់បាន​បញ្ជាក់​មាន​ការ​កើន​ឡើង​ ៣៦,៨៩ ដុល្លារ​ធៀប​ទៅ​នឹង​ iPhone 6s បង្ហាញ​ខ្លួន​ឆ្នាំ ២០១៥ ចំណាយ​ត្រឹម​ ១៨៧,៨១ ដុល្លារ​ប៉ុណ្ណោះ។​

រំលឹក​ថា​ iPhone 7 នា​ពេល​បច្ចុប្បន្ន​ Apple លក់​ក្នុង​តម្លៃ ៦៤៩ ដុល្លារ ម្ល៉ោះ​ហើយ​បើ​យើង​លើក​ជា​តួលេខ​ចំណេញ​គឺ​ចូល​ជាង ១៨៩ ភាគរយ​នៃ​ថ្លៃ​ដើម។ (បញ្ជាក់​: មិន​ទាន់​បូក​បញ្ចូល​ថ្លៃ​ពន្ធ​និង​ដឹក​ជញ្ជូន​តាម​បណ្ដា​ទីផ្សារ​ប្រទេស​ផ្សេងៗ​​)

+ថ្លៃ​ដើម​ផលិត​ Galaxy S8:

ប្រភព​ចេញ​ IHS Markit ដូច​គ្នា សម្រាប់​ S8 ក្រុមហ៊ុន​ SAMSUNG អាច​ចំណាយ​ខ្ទង់​ ៣០១,៦០ ដុល្លារ បន្ថែម​ទាំង​ថ្លៃ​ពលកម្ម​ផលិត​ក្នុង​មួយ​គ្រឿង​ ៥,៩០ ដុល្លារ​ទៀត។ ចំណាយ​នេះ​ខ្ពស់​ជាង​ម៉ូដែល​ S7 ដល់​ទៅ ៤៣,៣៤ ដុល្លារ ប៉ុន្តែ​តម្លៃ​លក់​ចេញ​របស់​ S8 ក៏​កើន​ឡើង​ខ្ពស់​ដូច​គ្នា ប្រហែល ៧២០ ដុល្លារ​ (ក្នុង​ទីផ្សារ​ទូទៅ)​ ខុស​ពី​ជំនាន់​ត្រកូល​ S រាល់​ដង​ត្រឹម​តែ​ ៦៥០ ដុល្លារ។ ​ (បញ្ជាក់​: មិន​ទាន់​បូក​បញ្ចូល​ថ្លៃ​ពន្ធ​និង​ដឹក​ជញ្ជូន​តាម​បណ្ដា​ទីផ្សារ​ប្រទេស​ផ្សេងៗ​​)

ចុច​អាន​បន្ត​

ប្រភព៖ thenextweb | thestreet   ប្រែសម្រួល៖ កៅ រក្សា