Apple លក់​ខ្សែ​នាឡិកា​ Pride ចូលរួម​គាំទ្រ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា

  • 2017-06-26 06:26:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​ Apple បាន​ចាប់​ផ្ដើម​ចូលរួម​ជាមួយ​​ព្រឹត្តិការណ៍ Pride ដែល​បង្ហាញ​ពី​ទឹកចិត្ត​គាំទ្រ​នៃ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​របស់​សហគមន៍​ LGBTQ។ មិន​ខុស​ពី​ឆ្នាំ ២០១៦ ថ្មីៗ​នេះ Apple នៅ​តែ​បន្ត​ចេញ​លក់​​ខ្សែ​នាឡិកា​ Apple Watch ប្រភេទ Pride Edtion Woven Nylon ក្នុង​តម្លៃ ៤៩ ដុល្លារ​សម្រាប់​ទំហំ ៣៨ ម.ម និង ៤២ ម.ម។

រាល់​ប្រាក់​ចំណេញ​ដែល​ទទួល​បាន​មួយ​ផ្នែក​ធំ​ Apple នឹង​ចូល​ជា​មូលនិធិ​ជាមួយ​សហគមន៍ LGBTQ។ រំលឹក​ថា​កាល​ពី​ឆ្នាំ ២០១៤ កន្លង​ទៅ មាន​ការ​ចាប់​អារម្មណ៍មួយ ក្រោយ​ប្រធាន​ប្រតិបត្តិ​ Apple លោក​ Tim Cook បាន​ប្រកាស​​សាធារណៈ​ថា​លោក​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា។

រហូត​មក​ទល់​ពេល​នេះ គេ​ក៏​មិន​ទាន់​ទទួល​ដំណឹង​ច្បាស់​ការ​ណា​មួយថា​ លោក​ Tim Cook មាន​ភរិយា​ហើយ​ឬ​នៅ​នោះ​ទេ ខណៈ​បច្ចុប្បន្ន​លោក​មាន​វ័យ ៥៦ ឆ្នាំ​ហើយ។

បន្ត​ចុច​អាន៖

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី