វិធី​ Save ​ព័ត៌មាន​លើ​គេហទំព័រ​ទុក​មើល​ពេល​អត់​អ៊ីនធឺណិត​ក្នុង​​ iPhone

  • 2017-06-24 02:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​អាន​ព័ត៌មាន​នៅ​លើ​គេហទំព័រ​អាច​ផ្តល់​នូវ​ចំណេះដឹង​និង​រឿង​រ៉ាវ​ថ្មីៗ​ជា​ច្រើន​សម្រាប់​អ្នក​ទាំង​អស់​គ្នា។ គាប់​ជួន​ពេល​ខ្លះ​អ្នក​រវល់ ហើយ​ចង់​ Save ទុក​ព័ត៌មាន​នោះ អាន​នៅ​ពេល​ក្រោយ ហើយ​មិន​បាច់​ប្រើ​អ៊ីនធឺណិត Sabay នឹង​បង្ហាញ​ពី​វិធីសាស្ត្រ​មួយ​ដ៏​ល្អ។

១. បើក​ចូល​អត្ថបទ​ព័ត៌មាន​នៃ​គេហទំព័រ​មួយ (ឧទាហរណ៍ ៖ http://news.sabay.com.kh/article/944818#utm_campaign=onpage)

២. ចុច​លើ​រូប​បន្ទាត់​ត្រេ ដើម្បី​ពង្រីក​អក្សរ​ឱ្យ​ធំ (​មាន​ក្នុង​រូប​បង្ហាញ)

៣. ចុច​ប្រអប់​បាញ់​ព្រួញ​ឡើង​លើ

៤. ចុច​ PDF to iBooks

៥. ភ្លាមៗ​វា​នឹង​ស្វ័យប្រវត្តិ​រត់​ទៅ​កម្មវិធី iBooks ដោយ​ខ្លួន​ឯង​ ពេល​ក្រោយ​ៗ​ទៀត​បើ​អ្នក​ចង់​អាន គ្រាន់​តែ​ចូល​បើក​មើល​ក្នុង​កម្មវិធី​ហ្នឹង​ជា​ការ​ស្រេច។

ចុចអាន៖

អត្ថបទ៖ សុខហេង

អត្ថបទថ្មី