៥ ចំណុចត្រូវចាំកុំភ្លេច ពេលបង្កើត Gmail ជៀសវាងជួបបញ្ហានៅថ្ងៃក្រោយ
- 2017-06-23 01:53:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ចំណុចត្រូវចាំកុំភ្លេច ពេលបង្កើត Gmail ជៀសវាងជួបបញ្ហានៅថ្ងៃក្រោយ
ចន្លោះមិនឃើញ
Gmail ជាប្រព័ន្ធផ្ញើសារទំនើបមួយ ដែលស្ថាប័នការងារគ្រប់ជាន់ថ្នាក់ប្រើប្រាស់ជាមធ្យោបាយបញ្ជូនឯកសារ សំណុំរូបភាពផ្សេងៗទៅកាន់បុគ្គលណាម្នាក់។ អំឡុងពេលបង្កើត Gmail ដំបូង មានរឿង ៥ យ៉ាងដែលអ្នកត្រូវចាំកុំភ្លេច ជៀសវាងនៅថ្ងៃក្រោយ ពេលដែលជួបបញ្ហា Error ផ្សេងៗ ហើយទាមទារឱ្យធ្វើការប្ដូរលេខកូដ ឫ Reset យកមកវិញ អ្នកនឹងមានដំណោះស្រាយដ៏សមស្រប។
១.ត្រូវចាំលេខកូដដែលអ្នកធ្លាប់ប្រើ ដោយទោះបីអ្នកធ្លាប់ប្ដូរថ្មីក៏ដោយ (ឧទាហរណ៍: Tech12345)
២.ត្រូវចាំលេខទូរសព្ទដែលអ្នកយកទៅបង្កើតចេញជា Gmail ដំបូង ហើយបើអាចត្រូវទុកលេខស៊ីមនោះ ឱ្យនៅជាមួយអ្នករហូត (ឧទាហរណ៍: 096 655 xxxx)
៣.អំឡុងពេលបង្កើត Gmail ត្រូវបញ្ចូល Recovery Email មួយ ដែលអាចយក Email របស់សាច់ញាតិមិត្តភ័ក្ដិឫមនុស្សជិតដិតដែលអ្នកស្គាល់ (ឧទាហរណ៍: sabaytechnology@gmail.com ឫប្រើ Yahoo ក៏បាន)
៤.ត្រូវចាំខែឆ្នាំបង្កើត Gmail (ឧទាហរណ៍: ខែមិនាឆ្នាំ ២០១៧)
៥.ស្គាល់ Email មួយ ដែលអ្នកធ្លាប់ធ្វើការទំនាក់ទំនងគ្នា តាមរយៈ Gmail របស់អ្នកផ្ទាល់ (ឧទាហរណ៍: technologykh@gmail.com)
រាល់ចំណុចទាំង ៥ នេះ អ្នកចាំបាច់គួរកត់ជា Note ទុកនៅក្នុងទូរសព្ទឫក្រដាសណាមួយ ព្រោះពេលជួបបញ្ហាចំណុចដូចបានរៀបរាប់ខាងលើ នឹងជួយដោះស្រាយអ្នកបានយ៉ាងប្រពៃ។
បន្តចុចអាន៖