Honda X-ADV មាន​លក់​នៅ​វៀតណាម​តម្លៃ​ជាង ២ ម៉ឺន​ដុល្លារ​

  • 2017-06-22 01:48:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​នាំ​ចូល​មួយ​របស់​វៀតណាម​បាន​នាំ​យក​ម៉ូតូ Honda X-ADV ទៅ​លក់​ក្នុង​ប្រទេស​របស់​ខ្លួន​ដែល​មាន​ថ្លៃ​​ដល់ ៥៤៩ លាន​ដុង (ប្រហែល ២៤ ១០០ ដុល្លារ) អាច​ទិញ​រថយន្ត​បាន​មួយ។

​X-ADV ជា​ម៉ូតូ​ដ៏​ខ្លាំង​មួយ​របស់​ Honda ដែល​បាន​បង្ហាញ​ខ្លួន​ឡើង​កាល​ពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ២០១៥ ​ក្នុង​កម្មវិធី​ EICMA ដែល​ធ្វើ​ឡើង​ក្នុង​ប្រទេស​អ៊ីតាលី។ រូបរាង​របស់​ X-ADV រចនា​ឡើង​ដោយ​ក្រុម​​ការងារ​ Honda ក្នុង​ប្រទេស​អ៊ីតាលី​ផ្ទាល់។

មាន​បំពាក់​ដោយ​ម៉ាស៊ីន​កម្លាំង​ ៧៤៥ សេសេ, បញ្ចុះ​កម្ដៅ​ដោយ​ទឹក​ ​និង មាន​ប្រអប់​លេខ​ ៦ វគ្គ។ ម៉ូតូ​នេះ​មាន​ទម្ងន់​ធ្ងន់​ដល់ ២៣៨ គីឡូក្រាម ដែល​មាន​ធុង​ផ្ទុក​ប្រេង​ចំណុះ​ ១៣ លីត្រ​ ហើយ​មាន​ការ​អះអាង​ថា​ ១ លីត្រ​ជិះ​បាន​ចម្ងាយ​ ២៧ គ.ម។

មុខងារ​ពិសេសៗ​រួម​មាន​ប្រព័ន្ធ​ហ្វ្រាំង​ ABS ភ្លោះ, កុងទ័រ​ឌីជីថល, ឃ្លុប​ដាក់​ឥវ៉ាន់​ក្រោម​កែប​ទំហំ​ ២១ លីត្រ និង មាន​មុខងារ​គ្រប់​គ្រង​ការ​ចុះ​ជម្រាល​ទៀត​ផង។ បញ្ជាក់​ថា​​កាល​ពី​ដើម​ខែ​ឧសភា​​មាន​ការ​ប្រកាស​ពី​តម្លៃ​ម៉ូតូ​នេះ​សម្រាប់​​លក់​ក្នុង​ទីផ្សារ​ប្រទេស​ជប៉ុន ដែល​មាន​តម្លៃ​ចាប់​ពី​ ១០ ៧០០ ដុល្លារ៕​​​

ចុចអាន៖

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង