ឌុយបៃ សាកល្បង​បើក​សេវា​តាក់ស៊ី​លើ​អាកាសចុង​ឆ្នាំ ២០១៧

  • 2017-06-21 02:05:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អាកាសចរ​របស់​អាល្លឺម៉ង់​ Volocopter បាន​ប្រកាស​ពី​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​អាជ្ញាធរ​ដឹក​ជញ្ជូន​ទីក្រុង​ឌុយបៃ (RTA) ដើម្បី​ចាប់​ផ្ដើម​បើក​ដំណើរការ​សាកល្បង​ប្រភេទ​តាក់ស៊ី​លើ​អាកាស​នា​ចុង​ឆ្នាំ ២០១៧។

ក្នុង​កិច្ច​ព្រមព្រៀង​រយៈ​ពេល ៥ ឆ្នាំ​ ស្ថាបនិក​ Volocopter លោក​ Alexander Zosel បាន​បង្ហាញ​មោទនភាព​ជា​ខ្លាំង​ ដែល​ RTA បាន​ជ្រើសរើស​ក្រុមហ៊ុន​ជា​ដៃ​គូ​ក្រោយ​ការ​សាកល្បង​ដ៏​ហ្មត់ចត់​មួយ។

ប្រភេទ​ម៉ូដែល VC200 របស់​ Volocopter ត្រូវ​បាន​បើក​ឱ្យ​ហោះ​ជា​លើក​ដំបូង​នា​ឆ្នាំ​ទៅ ដែល​ប្រើ​ថាមពល​អគ្គិសនី Multicopters មាន​ស្លាប​បង្វិល ១៨ ដោយ​អាច​ហោះ​បាន​ក្នុង​ល្បឿន​អតិបរមា​ ៧០ គ.ម/ម។

យ៉ាងណាមិញ​ក្រុមហ៊ុន​អាល្លឺម៉ង់​មួយ​នេះ មិន​មែន​ជា​អ្នក​ផ្គត់ផ្គង់​តាក់ស៊ី​អាកាស​ដំបូង​បង្អស់​ឡើយ​ក្នុង​ទីក្រុង​ឌូបៃ​។ អាជ្ញាធរ RTA របស់​ប្រទេស​អារ៉ាប់រួម​ក៏​ធ្លាប់​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​ Drone របស់​ប្រទេស​ចិន​ Ehang ក្នុង​ការ​សាកល្បង​យានជំនិះ​ហោះ​លើ​អាកាស​ផ្ទុក​បាន​អ្នក​ធ្វើ​ដំណើរ​​ម្នាក់​​នា​​ពេល​កន្លង​មក​ដូច​គ្នា។

រំលឹក​ថា​ក្រុមហ៊ុន​ Uber បច្ចុប្បន្ន​ក៏​កំពុង​ស្ថិត​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ទីក្រុង​ Emirate ដែល​ជា​តំបន់​អភិវឌ្ឍ​របស់​ប្រទេស​អារ៉ាប់រួម​ក្នុង​គោលដៅ​បើក​ដំណើរការ​តាក់ស៊ី​លើ​អាកាស​នា​ឆ្នាំ ២០២០​។

បន្ត​ចុច​អាន៖

ប្រភព៖ theverge   ប្រែសម្រួល៖ កៅ រក្សា