Galaxy Note 8 គ្មាន​ឱកាស​បំពាក់​ប្រព័ន្ធ​ស្កេន​ក្រយៅដៃ​បង្កប់​​ក្រោម​អេក្រង់

  • 2017-06-20 02:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ចេញ​ពី​ប្រភព​នៃ​ឧស្សាហកម្ម​មួយ​អះអាង​ថា​ បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ​បង្កប់​ក្រោម​អេក្រង់​របស់​ SAMSUNG ទទួល​លទ្ធផល​អវិជ្ជមាន​ ដោយ​ជួប​បញ្ហា​អតុល្យភាព​ពន្លឺ​ ខណៈ​ទីតាំង​ដែល​ត្រូវ​បង្កប់​​ប្រព័ន្ធ​ស្កេន​មាន​ពន្លឺ​ជះ​ខ្លាំង​ជាង​កម្រិត​ពន្លឺ​បង្ហាញ​លើ​អេក្រង់​ទាំង​មូល​។

នេះ​ជា​ហេតុផល​គេ​ហ៊ាន​យល់​ថា Note 8 នឹង​មិន​មាន​ឱកាស​ទទួល​បាន​បច្ចេកវិទ្យា​ទំនើប​នេះ​ឡើយ។ ទម្រាំ​គេ​បញ្ចប់​ការ​ធ្វើ​តេស្ត​​បច្ចេកវិទ្យា​នេះ​ជោគជ័យ​អាច​ឈាន​ចូល​ដើម​ឆ្នាំ​ក្រោយ ដែល​វា​ជា​ដំណឹង​ល្អ​សម្រាប់​ការ​បង្ហាញ​ខ្លួន​របស់ Galaxy S9 ឯ​ណោះ​វិញ​។

ដើម្បី​បញ្ចៀស​កំហុស​ឆ្គង​ធ្លាប់​កើត​មាន​លើ​ Note 7 ក្រុមហ៊ុន​ SAMSUNG នឹង​ដាក់​បង្ហាញ​ Note 9 រាង​យឺតយ៉ាវ​បន្តិច​ អាច​ឈាន​ចូល​ដល់​ពាក់​កណ្ដាល​ខែ​សីហា​ឫ​ដើម​ខែ​កញ្ញា​ផ្អែក​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​។ ក្រោយ​ការ​បង្ហាញ​ខ្លួន​របស់ Note 8 បាន​ប្រហែល ១ ទៅ ២ សប្ដាហ៍ វត្តមាន​ iPhone 8 របស់​ Apple ក៏​អាច​ប្រកាស​បង្ហាញ​ដូច​គ្នា ហើយ​ការ​ប្រកួតប្រជែង​ដ៏​ក្ដៅ​គគុក​នឹង​បាន​ឃើញ​​ក្នុង​ពេល​នោះ​។

បន្ត​ចុច​អាន៖

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា