Microsoft និយាយ​ចំៗ​ថា​ Apple ចម្លង​តាម​ខ្លួន​

  • 2017-06-18 03:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ryan Gavin អ្នក​ចាត់​ការ​ទូទៅ​នៃ​ Microsoft បាន​សន្និដ្ឋាន​ថា​​ការ​ប្រកាស​ចេញ​ iPad Pro របស់​ Apple គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​​ឧបករណ៍​​ Surface របស់​ខ្លួន។

ក្នុង​ជំនួប​ជា​មួយ​សារព័ត៌មាន​ Business Insider អ្នក​ចាត់​ការ​រូប​នេះ​លើក​ឡើង​ថា ៖ "នៅ​ពេល​ដែល​ Surface បង្ហាញ​ខ្លួន មនុស្ស​គ្រប់​គ្នា​គិត​ថា​វា​ជា​រឿង​មិន​អាច​ទៅ​រួច រួម​ទាំង​ពួក​គេ (Apple) ​ផង​ដែរ។ ក្រោយ​មក​ពួក​គេ (Apple) ​ក៏​ធ្វើ​តាម ហើយ iPad Pro ជា​ឧទាហរណ៍​ដ៏​ច្បាស់​មួយ”។

iPad Pro ជា​មួយ Smart Keyboard ចេញ​ឆ្នាំ​ ២០១៥

រំលឹក​ថា​ Apple បាន​បញ្ចេញ​ iPad Pro ដំបូង​នៅ​ឆ្នាំ​ ២០១៥ ដែល​មាន​ភ្ជាប់​ជា​មួយ​នូវ​ក្ដារ​ចុច​ឆ្លាត​វៃ អាច​ឲ្យ​ធ្វើ​ការ​បាន​ដូច​ជា​កុំព្យូទ័រ​ដែរ។ ការ​ប្រកាស​ចេញ​ iPad Pro នេះ​ធ្វើ​ឡើង​ ៣ ឆ្នាំ​បន្ទាប់​ពី​ Microsoft បាន​ប្រកាស​ចេញ Tablet Surface ដំបូង​ដែល​មាន​អេក្រង់ ១០,៦ អ៊ីញ និង មាន​ក្ដារ​ចុច​អាច​​ដោះ​ចេញ ដាក់​ចូល​បាន។

Microsoft Surface ចេញ​ឆ្នាំ ២០១២ មាន​ក្ដារ​ចុច​អាច​​ដោះ​ចេញ ដាក់​ចូល​បាន

ដោយ​ឡែក​ Tablet Surface​ របស់​ Microsoft ក៏​អាច​ជា​ការ​ឆ្លើយ​តប​នឹង​ iPad របស់​ Apple ដែរ ដោយ iPad ដំបូង​​ប្រកាស​ចេញ​នៅ​ឆ្នាំ​ ២០១០ បន្ទាប់​មក​នៅ​ឆ្នាំ​ ២០១២ Surface ក៏​បង្ហាញ​ខ្លួន៕​​

ចុចអាន៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម