សឹង​មិន​ជឿ​ iPad Pro​ សមត្ថភាព​ខ្លាំង​ជាង​ MacBook Pro ​

  • 2017-06-17 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​Apple បាន​ប្រកាស​ចេញ​ iPad Pro កាល​ពី​ដើម​ខែ​កន្លង​ទៅ​ ដោយ​បាន​ផ្សព្វផ្សាយ​ថា​ iPad Pro ជា​ឧបករណ៍​​អាច​ជំនួស​កុំព្យូទ័រ​បាន។ ទន្ទឹម​នឹង​នេះ​​លទ្ធផល​ Benchmark ថ្មី​ទទួល​បាន​ពី​ Blog ឈ្មោះ​ BareFeats បង្ហាញ​ថា​ iPad Pro មាន​សមត្ថភាព​ខ្លាំង​អាច​យក​ឈ្នះ​ MacBook Pro ស៊េរី​ថ្មី​ក្នុង​ករណី​ខ្លះៗ។

Blog បាន​លើ​បាន​ប្រៀប​ធៀប​ MacBook Pro ឆ្នាំ​ ២០១៦ និង ឆ្នាំ​ ២០១៧ ជា​មួយ​នឹង​ iPad Pro បួន​ប្រភេទ​ខុសៗ​គ្នា។ ខាង​ក្រោម​ជា​លក្ខណៈ​សម្បត្តិ​លម្អិត​នៃ​ឧបករណ៍​ដែល​គេ​យក​ប្រៀប​ធៀប៖

@MacBook Retina ២០១៧ អេក្រង់ ១៣ អ៊ីញ ៖ CPU Dual-Core i7 3.5GHz, GPU ​Intel Iris Plus Graphics 650, RAM LPDDR3 ទំហំ​ 16 GB, flash storage ទំហំ​ 1 TB

@MacBook Retina ២០១៦ អេក្រង់ ១៣ អ៊ីញ ៖ CPU Dual-Core i7 3.1GHz, GPU Intel Iris Graphics 550, RAM LPDDR3 ទំហំ​ 16 GB, flash storage ទំហំ​ 1 TB

@iPad Pro អេក្រង់ ១២,៩ អ៊ីញ ២០១៧ (iPad7,2) ៖ Processor A10X 2.39GHz, flash storage ទំហំ 512 GB, RAM ទំហំ 4 GB

@iPad Pro អេក្រង់ ១០,៥ អ៊ីញ ២០១៧ (iPad7,4) ៖ Processor A10X 2.39GHz, flash storage ទំហំ​ 512 GB, RAM ទំហំ 4 GB

@iPad Pro អេក្រង់ ១២,៩ អ៊ីញ ២០១៥ (iPad6,8) ៖ Processor A9X 2.26GHz, flash storage ទំហំ​ 128 GB, RAM ទំហំ 4 GB

@iPad Pro អេក្រង់ ៩,៧ អ៊ីញ ២០១៦ (iPad6,4) ៖ Processor A9X 2.24GHz, flash storage ទំហំ​ 256 GB, RAM ទំហំ 2 GB

BareFeats បាន​យក​ឧបករណ៍​ទាំង​អស់​ទៅ​តេស្ត​ជា​មួយ​នឹង​កម្មវិធី​តេស្ត​ម៉ាស៊ីន​ GeekBench និង GFXBench ដោយ​មើល​ទាំង​កម្លាំង​ CPU និង GPU។ ចំពោះ​​ការ​តេស្ត​ដំណើរ​ការ​ Single-Core MacBook Pro ឆ្នាំ ២០១៦ និង ២០១៧ ស៊ី​ដាច់​ iPad Pro ទាំង​អស់។ ចំណែក​ឯ iPad Pro អេក្រង់ ១០,៥ ឆ្នាំ​ ២០១៧ វិញ​មាន​កម្លាំង​ខ្លាំង​ជាង​គេ​​​ក្នុង​ចំណោម​ iPad Pro។

ការ​តេស្ត​ដំណើរ​ការ​ Single-Core

ដោយ​ឡែក​ចំពោះ​​ការ​តេស្ត​ដំណើរ​ការ​ Multi-Core វិញ​ MacBook Pro ឆ្នាំ​ ២០១៧ ស្ថិត​នៅ​លើ​គេ តាម​ពី​ក្រោយ​ដោយ​ iPad Pro អេក្រង់ ១០,៥ អ៊ីញ និង iPad Pro ១២,៩ អ៊ីញ ឆ្នាំ ២០១៧។ ចំណុច​នេះ iPad Pro ឆ្នាំ​ ២០១៧ អាច​យក​ឈ្នះ​ MacBook Pro ឆ្នាំ ២០១៦ ត្បិត​ថា​មាន​សមត្ថភាព​ទាប​ជាង និង តម្លៃ​ធូរ​ថ្លៃ​ជាង​ក្ដី។

ការ​តេស្ត​ដំណើរ​ការ​ Multi-Core

បន្ត​មក​ទៀត​គឺ​ការ​តេស្ត​ GPU ដោយ​កម្មវិធី​ Geekbench ដែល​ iPad ១០,៥ អ៊ីញ ឆ្នាំ ២០១៧ ស៊ី​ដាច់​ឧបករណ៍​ដទៃ​ទៀត​ រួម​ទាំង​ MacBook Pro ផង​ដែរ។ iPad Pro ១២,៩ អ៊ីញ ឆ្នាំ​ ២០១៧ ឈរ​នៅ​លេខ​ពីរ​តាម​ពី​ក្រោយ​ដោយ MacBook Pro ឆ្នាំ ២០១៦។ ចំណែក​ MacBook Pro ឆ្នាំ​ ២០១៧ បែរ​ជា​ឈរ​នៅ​លេខ​បួន​ទៅ​វិញ។

ការ​តេស្ត​ GPU ដោយ​កម្មវិធី​ Geekbench

ជា​ចុង​ក្រោយ​ការ​តេស្ត​ GPU ដោយ​ប្រើ​កម្មវិធី​ GFXBench។ ជា​ថ្មី​ម្ដង​ទៀត iPad Pro ឆ្នាំ​ ២០១៧ ទាំង​ពីរ​ប្រភេទ​អាច​យក​ឈ្នះ​ MacBook Pro ទាំង​ពីរ​ម៉ូដែល​បាន។

ការ​តេស្ត​ GPU ដោយ​ប្រើ​កម្មវិធី​ GFXBench

ទោះ​យ៉ាងណាក្ដី​មាន​ចំណុច​មួយ​ចំនួន​គួរ​ពិចារណា​លើ​លទ្ធផល​នៃ​ការ​តេស្ត​នេះ។ លទ្ធផល​តេស្ត​តាម​កម្មវិធី​ Geekbench មិន​អាច​ប្រៀប​ធៀប​គ្នា​ទៅ​នឹង​ការ​ប្រើ​ជាក់​ស្ដែង​បាន​ទាំង​ស្រុង​នោះ​ទេ ដូច​នេះ​មិន​មាន​ន័យ​ថា​ឧបករណ៍​ទទួល​បាន​ពិន្ទុ​ខ្ពស់​ដំណើរ​ការ​លឿន​ជាង​ឧបករណ៍​ទទួល​បាន​ពិន្ទុ​តិច​នោះ​ទេ។ មួយ​វិញ​ទៀត​កត្តា​ទំហំ​អេក្រង់​ក៏​ជា​ចំណុច​គួរ​ពិចារណា​មួយ​ដែរ MacBook Pro មាន​អេក្រង់​ធំ​ និង​មាន​ Resolution ធំ​ហេតុ​នេះ​អាច​ប៉ះពាល់​ដល់​ការ​តេស្ត​សមត្ថភាព​ GPU បាន៕​

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម