៥ ហេតុផលដែលអ្នកមិនគួរ Update ទៅ iOS 11 ទាល់តែសោះ!
- 2017-06-17 02:21:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ហេតុផលដែលអ្នកមិនគួរ Update ទៅ iOS 11 ទាល់តែសោះ!
ចន្លោះមិនឃើញ
កាលពីព្រឹត្តិការណ៍ WWDC កន្លងទៅ Apple បានប្រកាសចេញផ្សាយនូវប្រព័ន្ធ iOS 11 ជំនាន់សាកល្បង Beta ទៅកាន់អ្នកប្រើប្រាស់របស់ខ្លួន។ ទន្ទឹមនឹងការពង្រឹងនូវមុខងារថ្មីជាច្រើន បានធ្វើឱ្យប្រិយមិត្ត iOS សុទ្ធតែចង់សាកល្បង Update ឧបករណ៍របស់ខ្លួនទៅកាន់ជំនាន់នោះ។ យ៉ាងណាមិញ Sabay សូមលើកហេតុផល ៥ យ៉ាង ដែលអ្នកមិនគួរ Update ទាល់តែសោះ។
១.បញ្ហាថ្ម
កត្តានេះសំខាន់បំផុត ព្រោះអ្នកដឹងស្រាប់ហើយ iOS 11 បច្ចុប្បន្នគឺត្រឹមជា Beta ប៉ុណ្ណោះ ម្ល៉ោះហើយចន្លោះប្រហោងជាច្រើនរមែងនឹងកើតមាន ដែលជំរុញឱ្យល្បឿនដំណើរការយឺត ហើយថាមពលថ្មក៏ស្រកលឿនណាស់ដែរ។
២.មិនគាំទ្រកម្មវិធី
រាល់ App ទាំងអស់ ដោយទោះបីជាវិស្វករផលិតកម្មវិធី បានកែប្រែសម្រាប់គាំទ្រ iOS 11 ហើយក្តី ប៉ុន្តែពួកគេមិនទាន់បញ្ចេញទេ រហូតទាល់តែដល់ជំនាន់ iOS 11 Golden Master (មុនផ្លូវការមួយជំនាន់) ទើបពួកគេដាក់ឱ្យទាញយកនៅលើ App Store ។ ម្ល៉ោះហើយ App សឹងតែ ៩៩ ភាគរយ ប្រើសុខៗអ្នកនឹងជួបបញ្ហារលត់មកវិញ។
៣.ប្រព័ន្ធដំណើរការ
មិនខុសពីចំណុចទី ១ ដែលជំនាន់ Beta ដំបូង គឺមានចន្លោះប្រហោងច្រើនមែនទែន ហើយល្បឿនស្មាតហ្វូននឹងយឺតខ្លាំង ពេលខ្លះប្រើសុខៗរលត់ម៉ាស៊ីនក៏ថាបាន។ នេះជាភាពធុញទ្រាន់ខ្លាំងបំផុតសម្រាប់អ្នកប្រើប្រាស់ ព្រោះកំណែពេញលេញត្រូវរង់ចាំដល់ ៣ ទៅ ៦ ខែ ទើបពួកគេប្រកាស។
៤.កង្វះខាតជំនួយ
ជាធម្មតាអ្នកប្រើ បើជួបបញ្ហាអ្វីមួយតែងរមែងរកគ្រូតា Google ហើយ Search រកដំណោះស្រាយ ប៉ុន្តែសម្រាប់ iOS 11 ខណៈជាជំនាន់ Beta ម្ល៉ោះហើយពុំមានការចាប់អារម្មណ៍ច្រើនពីជើងខ្លាំងអ្នកប្រើប្រាស់ឡើយ មិនថាសូម្បីតែបុគ្គលិក Apple ផ្ទាល់។ សរុបមកដំណោះស្រាយនៃបញ្ហាអ្វីមួយ លើ iOS 11 អ្នកនឹងមិនអាចរកឃើញនោះទេតាមការស្រាវជ្រាវលើអ៊ីនធឺណិត។
៥.មិនគាំទ្រការ Jailbreak
សម្រាប់ការ Jailbreak ពេញលេញនាពេលបច្ចុប្បន្នគឺមានតែពពួក iOS 10.0.x មួយគត់ បើ iOS 10.1 អាចបានដែរ ប៉ុន្តែគាំទ្រឧបករណ៍តិចបំផុត។ ដូច្នេះសូមកុំដំឡើងទៅកាន់ iOS 11 បើឧបករណ៍អ្នកកំពុងឈរលើ iOS ចាស់ ព្រោះមិនគាំទ្រការ Jailbreak នោះឡើយ ទាំង Cydia ក៏មិនគាំទ្រដូចគ្នា។
សរុបមក Sabay សូមណែនាំទៅកាន់អ្នកប្រើប្រាស់សាមញ្ញ បើអាចសូមកុំសាកល្បង Update ទៅ iOS 11 អី ប៉ុន្តែបើអ្នកចេះពីវិធី Downgrade និងមានឧបករណ៍ទម្លាក់គ្រប់គ្រាន់ អ្នកក៏គួរតែសាកល្បងដើម្បីដឹងពីមុខងារត្រួសៗមានបញ្ចូលលើ iOS ជំនាន់ក្រោយ៕
អានបន្ត៖
មុខងារសន្សំសំចៃទិន្នន័យលើ iOS 11 អស់ព្រួយអ្នកប្រើ iPhone ទំហំ 16GB
តិចអត់ដឹងមុខងារថ្មីលើ iOS 11 អាចលើកទទួលការ Call ចូលដោយស្វ័យប្រវត្តិ