​មុខងារ​សន្សំសំចៃ​ទិន្នន័យ​លើ​ iOS 11 អស់​ព្រួយ​អ្នក​ប្រើ​ iPhone ទំហំ​ 16GB

  • 2017-06-16 02:04:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ព្រឹត្តិការណ៍​ WWDC 2017 របស់​ក្រុមហ៊ុន​ Apple កាល​ពី​ពេល​កន្លង​ទៅ មាន​មុខងារ​ពិសេស​ៗ​ជា​ច្រើន​ដែល​បាន​ប្រកាស​បង្ហាញ​។​ សម្រាប់​មុខងារ​សំខាន់​មួយនៅ​លើ​ iOS 11 ដែល​ Sabay ចង់​ណែនាំ​​អ្នក​ទាំង​អស់​គ្នា ទាក់ទង​ទៅ​នឹង​ឯកសារ​រូបភាព​ថ្មី​ ទម្រង់​ HEVC និង​ HEIF ដែល​វា​អាច​សន្សំ​សំចៃ​ដល់​ទៅ ៥០ ភាគរយ​នៃ​ទំហំ​ផ្ទុក​​របស់​រូបភាព​ដែល​បាន​ថត ហើយ​គុណភាព​រូប​​នៅ​រក្សា​ដដែល​។​

​​យ៉ាងណាមិញ​មុខងារ​ថ្មី​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ អាច​គាំទ្រ​លើ​ឧបករណ៍​ iOS ដែល​បំពាក់​ឈីប​ A9 ឡើង​ទៅ ដែល​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ប្រើ​ iPhone 6s ឡើង​​ ហើយ​​មាន​អង្គ​ផ្ទុក​តូច​ 16GB ប៉ុន្តែ​ជា​ដំណឹង​ធម្មតា​សម្រាប់​អ្នក​ប្រើ iPhone 5s/6 និង​ 6 Plus ។

កត្តា​ដែល​ជំរុញ​ឱ្យ​ Apple ប្ដូរ​ទម្រង់​ឯកសារ​ពី​ h.264 មក​ជា​ HEVC និង​ HEIF ព្រោះ​ដើម្បី​ត្រៀម​ខ្លួន​ទុក​ជា​មុន​នូវ​បញ្ហា​សម្រាប់​ iPhone 8 ដែល​មាន​បំពាក់​កាមេរ៉ា​ភ្លោះ ខណៈ​ទំហំ​រូបភាព​ដែល​ថត​ចេញ​នឹង​កាត់​អង្គ​ផ្ទុក​ច្រើន​។ ប្រភេទ​ឯកសារ​ HEVC ត្រូវ​បាន​គេ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​នា​ឆ្នាំ ២០១៥ ហើយ​វា​អាច​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ទទួល​បាន​គុណភាព​រូបភាព​ខ្ពស់ ប៉ុន្តែ​កាត់​បន្ថយ​ទំហំ​ផ្ទុក​នៃ​រូបភាព​។

បន្ត​ចុច​អាន៖

ប្រភព៖ ibtimes   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម