មើល​រូប​ ៤ សន្លឹក​ថត​ដោយ OnePlus 5 ស៊ីដាច់​ 7 Plus និង S8 អត់?

  • 2017-06-18 02:06:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 5 មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​ទេ​ ប៉ុន្តែ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នេះ​បាន​បង្ហោះ​រូបភាព​ ៤ សន្លឹក​ដែល​បង្ហាញ​ពី​សមត្ថភាព​ថត​នៃ​កាមេរ៉ា​ភ្លោះ​លើ OnePlus ជំនាន់​ថ្មី។

ត្បិត​ថា​មិន​មាន​ការ​បញ្ជាក់​ថា​រូប​ទាំង​ ៤ មាន​ការ​កែ​កុន​ ឬ ជា​រូបភាព​ដើម ប៉ុន្តែ​​​គេ​ដឹង​ថា​វា​មាន​ទំហំ​ 4,608 x 3,456 ភីកសែល​ ដែល​នេះ​ជា​ការ​បញ្ជាក់​ថា​កាមេរ៉ា​ OnePlus 5 មាន​កម្រិត ១៦ MP។ និយាយ​ពី​គុណភាព​រូបភាព​វិញ​ គឺ​មាន​គុណភាព​​មិន​ចាញ់​ស្មាតហ្វូន​កំពូលៗ​​ដទៃ​ទៀត​ប៉ុន្មាន​នោះ​ទេ។

​បច្ចេកវិទ្យា​ HDR ដែល​បំពាក់​លើ​ OnePlus 5 ឃើញ​ថា​មាន​សមត្ថភាព​ខ្លាំង​ អាច​ថត​យក​រូបភាព​នា​ពេល​ថ្ងៃ​លិច​បាន​ស្អាត ឃើញ​ពណ៌​ព្រះអាទិត្យ​ភ្លឺ​ចិញ្ចែងចិញ្ចាច​មិន​កុង​ពន្លឺ​នោះ​ទេ។ គួរ​រំលឹក​ថា​កាមេរ៉ា​ភ្លោះ​លើ OnePlus 5 គឺ​បាន​ផលិត​ឡើង​ដោយ​សហការ​គ្នា​ជា​មួយ​នឹង​ DxO Labs ដែល​ជា​ក្រុមហ៊ុន​ជំនាញ​ខាង​​​រូបភាព​​ឌីជីថល។

OnePlus 5 នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​អង្គារ​ ទី​២០ ខែ​មិថុនា​ ខាង​មុន​នេះ​ ហើយ​ពេល​នោះ​យើង​នឹង​ដឹង​​កាន់​តែ​ច្បាស់​ពី​រូបរាង និង លក្ខណៈ​សម្បត្តិ​របស់​ស្មាតហ្វូន​កំពូល​នេះ៕​​​​​​​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម