គំរូ​ស្មាតហ្វូន​របស់​បិតា Android ត្រូវ​បាន​ប្រទះ​ឃើញ​មាន​អ្នក​ប្រើ​នៅ​ទី​សាធារណៈ

  • 2017-06-17 04:30:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Essential Phone ដែល​ជា​ស្មាតហ្វូន​ដំបូង​បង្អស់​ដែល​បង្កើត​ឡើង​ដោយ​ស្ថានិក Android ឈ្មោះ​លោក Andy Rubin ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​បុរស​ម្នាក់​បាន​ចាប់​កាន់​ប្រើ​មុន​ការ​ប្រកាស​ចេញ​លក់។

Essential Phone

មក​ទល់​ពេល​នេះ សង្កេត​ឃើញ​ថា​ស្មាតហ្វូន Essential Phone មិន​ទាន់​មាន​ការ​ធ្វើ​វីដេអូ​ចាប់​កាន់​លើក​ដំបូង(Hand-on) ឬ​ធ្វើ​វីដេអូ​បង្ហាញ​លក្ខណៈ​សម្បត្តិ​(review) ពី​សំណាក់​លោក Andy Rubin នៅ​ឡើយ​ទេ ប៉ុន្តែ​តាម​រយៈ​វីដេអូ​ដែល​លួច​ថត​បាន​នេះ ត្រូវ​បាន​ជឿ​ថា វា​មាន​រូបរាង​ដូច​ទៅ​នឹង​គំរូ​ស្មាតហ្វូន Essential Phone ពិត​មែន។

គួរ​រំព្ញក​ថា ស្មាតហ្វូន​នេះ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android បំពាក់​បន្ទះឈីប​ដែល​សហការ​ចាប់​ដៃ​គូ​ជាមួយ​ក្រុមហ៊ុន Qualcomm (Snpadragon 835) មាន RAM ដល់​ទៅ ៤GB និង​មាន​ភ្ជាប់​មក​ជាមួយ​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាង​ក្រោយ​ទៀត​ផង។ Essential Phone នឹង​លក់​ចេញ​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន Sprint សហរដ្ឋ​អាមេរិក ដែល​អាច​មាន​វត្តមាន​នៅ​លើ​វិបសាយ​របស់​ក្រុមហ៊ុន​នេះ​ផង​ដែរ។

ដោយ​ឡែក​ចំពោះ​តម្លៃ​របស់​វា​ប្រមាណ​ជា ៦៩៩ ដុល្លារ

វីដេអូសកម្មភាព​កំពុង​កាន់ Essential phone

អាន​បន្ត៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី