PlayLink បង្វែ​ឱ្យ​​ស្មាតហ្វូន​ Android & iOS ​អាច​ជំនួស​ដៃ​ហ្គេម PS4 បាន​

  • 2017-06-17 02:46:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពិព័រណ៍​ E3 ឆ្នាំ​ ២០១៧ កន្លង​ទៅ ក្រុមហ៊ុន​ SONY បាន​ប្រកាស​ចេញ​នូវ​មុខងារ​ថ្មី​មួយ មាន​ឈ្មោះ​ PlayLink ។ វា​អនុញ្ញាត​ឱ្យ​ស្មាតហ្វូន​ដែល​ដំណើរការ​នៅ​លើ​ iOS និង​ Android រួម​ទាំង​ពពួក​ថេបប្លែត​ដូច​ជា iPad អាច​ដើរ​តួ​ជំនួស​ដៃ​ហ្គេម​ PS4 បាន​។​ ដើម្បី​ជា​ការ​ទាញ​យក​ប្រយោជន៍​ពី​ផ្នែក​កាមេរ៉ា​និង​ការ​ចុច​ Touch Screen ពពួក​ស្មាតហ្វូន​ នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​កាន់​តែ​វិសេស​វិសាល គួប​ផ្សំ​នឹង​អ្វី​ដែល​ជា​ថ្មី​ច្រើន​ទៀត លើស​ពី​ការ​ចុច​បញ្ជា​តាម​រយៈ​ដៃ​ហ្គេម​ធម្មតា​។

ក្រុមហ៊ុន​ SONY បាន​ថ្លែង​ "PlayLink នឹង​រួម​បញ្ចូល​គ្នា​តែ​មួយ​រវាង​ស្មាតហ្វូន​, ឧបករណ៍​ថេបប្លែត​, ទូរទស្សន៍​និង​ម៉ាស៊ីន​ហ្គេម​ PS4 ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នៃ​ហ្គេម​ថ្មីៗ​ជា​ច្រើន ទាញ​ចេញ​ពី​​មុខងារ​ Touch Screen និង​កាមេរ៉ា​" ។​ ក្រុមហ៊ុន​ពន្យល់​បន្ថែម​ "អ្នក​អាច​ធ្វើ​ការ​ចុច​សង្កត់​, អូស​ បង្វិល​គ្រប់​បែប​យ៉ាង​នៅ​លើ​អេក្រង់​ Touch Screen នៃ​ឧបករណ៍​ផ្អែក​ទៅ​តាម​ហ្គេម​នីមួយៗ​បាន​កំណត់​" ៕​

បច្ចុប្បន្ន​ក្រុមហ៊ុន​ក៏​បាន​បង្កើត​នូវ​ហ្គេម​ចំនួន ២ ដែល​អាច​គាំទ្រ​មុខងារ​ PlayLink រួម​មាន​ហ្គេម​ឆ្លើយ​សំណួរ That's You និង​ហ្គេម​បែប​​ផ្សង​ព្រេង​ដ៏​អាថ៌កំបាំង​ Hidden Agenda៕

អាន​បន្ត៖

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម