កាមេរ៉ា​​ ៣៦០ ដឺក្រេ​តម្លៃ​ ៩៩ ដុល្លារ​អាច​ថត​រូប​ដល់​កម្រិត​ 7K និង​វីដេអូ 3K​

  • 2017-06-17 01:53:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​វិវត្ត​នៃ​មុខងារ​ថត​រូប​ ៣៦០ ដឺក្រេ​បាន​រីក​លូតលាស់​កាន់​តែ​ខ្លាំង​ ខណៈ​ថ្មីៗ​នេះ​ប្រភេទ​កាមេរ៉ា​ VRDL360 ក៏​ត្រូវ​បាន​ប្រកាស​លក់​ក្នុង​តម្លៃ ៩៩ ដុល្លារ​ សម្រាប់​ការ​បញ្ជា​ទិញ​ទុក​ជា​មុន ប៉ុន្តែ​បើ​រង់​ចាំ​ទិញ​តាម​បណ្ដា​ហាង​ចែកចាយ​​ផ្លូវ​ការ​នា​ខែ​កញ្ញា​ផ្ទាល់ ត្រូវ​ចំណាយ​ដល់ ២១៩ ដុល្លារ​ឯ​ណោះ​។

VRDL360

កាមេរ៉ា​ ៣៦០ ដឺក្រេ​មួយ​នេះ អាច​ថត​រូបភាព​សន្លឹក​បាន​ដល់​កម្រិត​ 7K (7000x3500 ភីកសែល)​ និង​ការ​ Live Video កម្រិត 3K (3072x1536 ភីកសែល)​ នៅ​លក្ខខណ្ឌ​ 30fps ។​ វា​បំពាក់​នូវ​លែន​ពីរ​គ្រាប់​របស់​ SONY មាន​ទំហំ 16MP និង​លែន​មួយ​គូ​ទំហំ f/2 ។ សម្រាប់​ថាមពល​ថ្ម​មួយ​ពេញ​អាច​ថត​រូប​សន្លឹក​បាន​ដល់ ២០០០ ប៉ុស្តិ៍​ និង​ថត​វីដេអូ​បាន​រយៈ​ពេល ២ ម៉ោង​ គួបផ្សំ​រន្ធ​ដោត​ MicroSD Card មក​ជាមួយ​។​ វា​អាច​គាំទ្រ​បាន​ទាំង​​ឧបករណ៍​ iOS និង​ Android ។

អានបន្ត៖

​​​​​

ប្រភព៖ DigitalTrends   ប្រែសម្រួល៖ កៅ រក្សា