​គ្រឿង​អេឡិចត្រូនិក​សិស្ស​ប្រើ​សម្រាប់​បើក​ចាក់​ប្រលងថ្នាក់ជាតិ​នៅ​ចិន

  • 2017-06-21 07:45:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ​​មាន​បេក្ខភាព​ជាង ៩ លាន​នាក់​នៅ​ចិន​បាន​ចូល​រួម​ប្រលង​ថ្នាក់​ជាតិ Gaokao ដែល​ជា​ការ​ប្រកួត​ប្រជែង​មួយ​ដ៏​ស្វះស្វែង ព្រោះ​ថា​វា​ជា​ការ​កំណត់​​គោលដៅ​ជីវិត​របស់​បេក្ខភាព​ម្នាក់ៗ។ ការ​ប្រលង​នេះ​សំខាន់​ខ្លាំង ដល់​ថ្នាក់​មាន​សិស្ស​ខ្លះ​លួច​យក​ឧបករណ៍​អេឡិចត្រូនិក​​ចូល ដើម្បី​បើក​ចាក់។ ជា​រៀងរាល់​ឆ្នាំ​សមត្ថកិច្ច​តែង​ចាប់​បាន​ឧបករណ៍​ដែល​សិស្ស​លួច​យក​ចូល ដោយ​​ឃើញ​ថា​មាន​ឧបករណ៍​ប្លែកៗ​ជា​ច្រើន។

ឧបករណ៍​ស្ដាប់​ដាក់​នឹង​ត្រចៀក​​
ឧបករណ៍ ​Wireless ​ដែល​បាន​ច្នៃ​ជា​មួយ​​ខ្សែ​ក្រវាត់
ឧបករណ៍ Wireless ដែលបានច្នៃជាមួយនាឡិកាដៃ
ប៊ិច​ដែល​មាន​បង្កប់​កាមេរ៉ា​ និង ឧបករណ៍​ទទួល (Receiver) ​រាង​ដូច​ជ័រ​លុប​
វ៉ែនតា​ដែល​បង្កប់​ដោយ​កាមេរ៉ា​ ជា​មួយ​នឹង​កាក់​ដែល​ជា​ឧបករណ៍​ទទួល
ឧបករណ៍​ទទួល​រាង​ដូច​ជ័រ​លុប
ទូរសព្ទ និង ឧបករណ៍​ទទួល​ជា​ច្រើន
អាវ​ដែល​មាន​បង្កប់​ដោយ​​ខ្សែ​ភ្លើង, ថ្ម​ពីរ​គ្រាប់, ទូរសព្ទ​ និង ឧបករណ៍​ទទួល
ក្រុម​ការងារ​ដែល​ចាំ​ឃ្លាំ​មើល​សេវា​ Wireless នៅ​ក្បែរ​មណ្ឌល​ប្រលង

ចុចអាន៖

ប្រភព៖ ibtimes   ប្រែ​សម្រួល៖ សុខហេង