វៀតណាម​​ លែង​អាច​គ្រប់គ្រង​វីដេអូ​ ​18+​ ​​កំពុង​ក្រឡុក​ពេញ​ ​YouTube

  • 2017-06-21 06:31:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ថ្ងៃ​ ​២០​ ​មិថុនា​ ​២០១៧​ ​នេះ​​​បណ្ដាញ​សង្គម​វីដេអូ​ ​YouTube​ ​ប្រចាំ​ប្រទេស​វៀតណាម​​បាន​ចេញ​ផ្សាយ​នូវ​វីដេអូ​ប្រភេទ​ ​18+​ ​ជា​ច្រើន​ ​ខណៈ​អ្នក​ជំនាញ​អះអាង​ថា​មិន​អាច​គ្រប់គ្រង​បាន។

ជា​ទូទៅ​ ​នៅ​លើ​ ​YouTube​ ​មិន​ងាយ​រក​ឃើញ​ទេ​នូវ​វីដេអូ​ប្រភេទ​ ​18+​ ​តែ​នៅ​ពេល​នេះ​ ​សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​វៀតណាម​ ​គឺ​គ្រាន់​តែ​វាយ​ពាក្យ​ដែល​ទាក់ទង​វីដេអូ​ប្រភេទ​នោះ​ ​YouTube​ ​នឹង​បង្ហាញ​ចេញ​វីដេអូ​ ​18+​ ​ជា​ច្រើន​ដែល​ផលិត​ក្នុង​ប្រទេស​វៀតណាម។

ទាក់ទង​បញ្ហា​នេះ​ ​អ្នក​ជំនាញ​​ក្នុង​ប្រទេស​វៀតណាម​​បាន​បកស្រាយ​ថា​ ​ដោយ​សារ​តែ​ម្ចាស់​វីដេអូ​ទាំង​នោះ​បាន​ប្រើប្រាស់​វិធី​បំភ័ន្ត​ប្រព័ន្ធ​ ​SEO​ ​របស់​ ​Google​ ​ដែល​ប្រើ​សម្រាប់​បែង​ចែក​វីដេអូ​ ហើយ​​ពួក​គេ​បាន​ប្រើប្រាស់​រូប​គ្រប​មុខ​វីដេអូ​ ​និង​ឈ្មោះ​ជា​រូប​ធម្មតា​ ​ហើយ​ប្រើ​ឈ្មោះ​ដូច​ជា​ ​New ….. 2017​ ​ជា​ដើម៕

ចុចអានបន្ត ៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ រដ្ឋ