បែកធ្លាយព័ត៌មាន iPhone 8 ប្រើអេក្រង់ OLED ផលិតមានកំណត់
- 2017-06-28 02:34:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយព័ត៌មាន iPhone 8 ប្រើអេក្រង់ OLED ផលិតមានកំណត់
ចន្លោះមិនឃើញ
យោងតាមប្រភពលួចបង្ហើបពីរោងចក្រផលិត iPhone ក្នុងប្រទេសចិនបង្ហាញថា iPhone 8 ដែលបំពាក់អេក្រង់ប្រភេទ OLED ដែលបញ្ជាទិញពី Samsung នោះ គឺមានផលិតតែចន្លោះពី ៣ ទៅ ៤ លានគ្រឿងប៉ុណ្ណោះ។
Apple ត្រូវគេដឹងថាបានបញ្ជាទិញអេក្រង់ OLED ពី Samsung ប្រមាណ ៧០ លានបន្ទះ ហើយគេក៏ដឹងដែរថា LG បាននឹងកំពុងចរចាយកតំណែងជាអ្នករួមចំណែកផ្គត់ផ្គង់អេក្រង់ប្រភេទនេះសម្រាប់ផលិតនានារបស់ Apple។
បច្ចេកវិទ្យាអេក្រង់ OLED គឺជាចំណុចថ្មីបំផុតដែលគេដឹងថានឹងមានបំពាក់លើ iPhone 8 ដែលជាស្មាតហ្វូនសម្រាប់អបអរខួប ១០ ឆ្នាំរបស់ត្រកូល iPhone។ ប៉ុន្តែគេក៏នៅតែជឿថាស្មាតហ្វូនម៉ូដែលនេះ អាចនឹងមានបច្ចេកវិទ្យាលេចធ្លោជាក់ជាមិនខាន៕
ចុចអានបន្ត ៖